
ខេត្តកំពត ៖កុមារីម្នាក់បានរងគ្រោះដោយសារទ្វារដែករលំសង្កត់ផុងលលាដ៍ក្បាល និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ដ៏ចៃដន្យនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាចថ្ងៃទី១៥ វិច្ឆិកា នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។