
រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននាំគ្នាផ្សព្វផ្សាយរបាយការណ៍របស់អ្នកឃ្លាំមើលសិទ្ធិមនុស្សដែលមានចំនួន៦៨ទំព័រ និងមានចំណងជើងថា «ប្រាប់ពួកគេថា ខ្ញុំចង់សម្លាប់ពួកគេ» ដែលរបាយការណ៍នេះសរសេរ និងរៀបរៀងដោយលោកប្រេដ អាដាម (Brad Adams) ។