
រាជធានីភ្នំពេញ ៖ មានការប៉ះទង្គិចគ្នាមួយប្រាវរវាងកងកម្លាំងសមត្ថកិច្ចចម្រុះមានប៉ូលិសនិងប៉េអឹមរបស់ខណ្ឌដង្កោ និងខណ្ឌមានជ័យ បន្ទាប់ពីក្រុមកម្មករបាននាំគ្នាបិទផ្លូវធ្វើការតវ៉ាយ៉ាងក្តៅគគុកទាមទារនូវលក្ខខណ្ឌការងារចំនួន៩ចំណុច ក្នុងនោះក៏មានការទាមទារឱ្យថៅកែទទួលយកតំណាងរបស់ពួកគេពីរនាក់ ដែលត្រូវបញ្ឈប់ពីការងារចូលធ្វើការវិញផងដែរ ប៉ុន្តែថៅកែមិនព្រមតាម