
ក្រុងប៉ោយប៉ែត ៖ រថយន្តសណ្តោងដឹកជីគីមីរបស់ជនជាតិថៃមួយគ្រឿង បានបើកហួស ចំណត ហើយបើកថយត្រឡប់ក្រោយវិញ ក៏បណ្តាលឱ្យកន្ទុយរ៉ឺម៉កក្រឡាប់ ហើយក្រឡាប់ចាក់ជីគីមីពេញស្នាមភ្លោះនៅចិញ្ចើមផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី១៧ វិច្ឆិកា ។