
ខេត្តតាកែវ ៖ ការគ្រប់គ្រងតំបន់នេសាទ ក៏ដូចជាតំបន់អភិរក្សនេសាទក្រោយពីរាជរដ្ឋាភិបាលប្រកាសរំលាយឡូត៍នេសាទទាំងអស់ គឺដើម្បីធ្វើការរក្សានូវធនធានមច្ឆជាតិឱ្យសម្បូរឡើងវិញ និងផ្តល់ដល់ប្រជាពលរដ្ឋអាចធ្វើឱ្យការនេសាទដោយលែងភ័យខ្លាចថៅកែឡូត៍នេសាទបន្តទៅទៀត ។ ទោះបីជាបែបណា ការគ្រប់គ្រងដែននេសាទនៅតែមិនទាន់មានភាពរលូន ដោយសារតែនៅមិនទាន់មានឧបករណ៍ប្រើប្រាស់ រួមទាំងកិច្ចសហការគ្នាគ្រប់ជ្រុងជ្រោយ ។