
ខេត្តកំពត ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តតាក់ស៊ីម៉ាកកាមរីគូទហើមនិងម៉ូតូសេ១២៥ ស៊េរី២០១០ នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុបណ្តាលឱ្យអ្នកបើកម៉ូតូដួលសន្លប់នៅនឹងកន្លែងត្រូវក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៨ តុលា នៅចំណុចខាងកើតក្បាលស្ពានព្រែកកំពង់បាយ