
រាជធានីភ្នំពេញ ៖ ក្រុមយុវជនគណបក្សសមរង្ស៊ីប្រមាណជា១០ម៉ូតូបាននាំគ្នាជិះម៉ូតូដង្ហែក្បួន ដោយមានពាក់អាវខាងមុខរូបព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទនរោត្តម សីហនុ និងខាងក្រោយមានរូបលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វាគមន៍ការមកដល់របស់លោកបារ៉ាក់ អូបាម៉ា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងមានញត្តិដាក់ជូនលោកផងដែរ ។