
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ដឹករោងការមួយគ្រឿង ដែលអ្នកបើកបរងោកមួយភាំងបានបើកឡើងខឿនផ្លូវហើយជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឱ្យបាក់ត្រឹមគល់កុំតែមានខ្សែភ្លើងទប់ទើបបង្គោលភ្លើងនោះពុំដួលដល់ដី ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រចូលថ្ងៃទី១៩ វិច្ឆកា នៅមុខសាលាបឋមសិក្សាមិត្តភាពតាម