
រាជធានីភ្នំពេញ ៖ លោកប្រាក់ សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានធ្វើសន្និសីទកាសែត កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៩ វិច្ឆិកា ២០១២ នៅវិមានសន្តិភាពស្តីពីលទ្ធផលក្រោយជំនួបពិភាក្សារវាងលោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។