
រាជធានីភ្នំពេញ ៖ លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើមាតុភូមិនិវត្តន៍ចាកចេញពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ហើយកាលពីវេលាម៉ោង៥និង២៧នាទីល្ងាចថ្ងៃទី២០ វិច្ឆិកា ២០១២ នេះ ។ អាជ្ញាធរមានសមត្ថកិច្ចបន្តការរឹតបន្តឹង បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីជូនដំណើរលោកប្រធានាធិបតីទៅវិញ ឱ្យប្រកបដោយសុវត្ថិភាពបំផុត ។