
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូជ្រែគេឯងលឿនស្លេវ តាមដងមហាវិថីសហព័ន្ធរុស្ស៊ី ខណៈប្រជាពលរដ្ឋរាប់សែននាក់កំពុងស្មិងស្មាធិ៍ ត្រៀមទទួលព្រះបរមសពព្រះមហាវីរក្សត្រសម្ដេចឪ ក៏ទៅវាក់ជាមួយលោកតាម្នាក់ដែលកំពុងដើរឆ្លងផ្លូវ ក៏ចាប់ហ្រ្វាំងទាំងបង្ខំបណ្ដាលឱ្យដួលបោកក្បាលទៅនឹងថ្នល់ រងរបួសជាទម្ងន់នៅវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី១៧ តុលា