
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២១ វិច្ឆិកា នាវាកងទ័ពជើងទឹកម៉ាឡេស៊ីមួយគ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ វិច្ឆិកា ។ ដំណើរទស្សនកិច្ចនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ។