
ខេត្តក្រចេះ ៖ អនុវត្តទៅតាមមាត្រានៃច្បាប់ស្តីពីព្រៃឈើ និងដើម្បីជំរុញឱ្យប្រជាពលរដ្ឋមានចិត្តស្រឡាញ់ថែរក្សាការពារព្រៃឈើទាំងអស់គ្នា ផ្នែករដ្ឋបាលព្រៃឈើក្រចេះដោយមានការចូលរួមសហការពីសំណាក់អាជ្ញាធរមូលដ្ឋាន បានបង្កើតជាសួនអាពាហ៍ពិពាហ៍សម្រាប់គូស្រករកូនកំលោះកូនក្រមុំជាស្វាមី និងភរិយាមកចូលរួមដាំកូនឈើព្រៃទុកជាអនុស្សាវរីយ៍ក្នុងថ្ងៃរៀបការ ។