
រាជធានីភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខចំនួន១៥នាក់ដឹកនាំដោយលោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌ បានចុះបង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់ថ្នាំញៀននៅភូមិត្រពាំងឈូក ដែលជាតំបន់មួយស្មុគស្មាញពោរពេញដោយបទល្មើសថ្នាំញៀន ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃទី២០ វិច្ឆិកា នៅផ្ទះជួលគ្មានលេខ ស្ថិតក្នុងត្រពាំងឈូក សង្កាត់ទឹកថ្លា