
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាទទួលស្គាល់ថា សមិទ្ធផលដ៏ធំធេងទាំងអស់ដែលកម្ពុជា សម្រេចបានកន្លងមកនេះ គឺមិនអាចកាត់ផ្តាច់ពីការចូលរួម និងគាំទ្រយ៉ាងសកម្មពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀតនោះទេ ។