រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រដេរមួកយីហោ តៅ សែន ជាង៣០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់គ្នា ខណៈកំពុងធ្វើការនៅក្នុងរោងចក្រដោយពុំទាន់ដឹងពីមូលហេតុ ។ ហេតុការណ៍ដួលសន្លប់នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២៥នាទីព្រឹក ថ្ងៃទី២២ វិច្ឆិកា ២០១២ នៅប្លុកក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់សាកល តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
↧