
ខេត្តកំពង់ឆ្នាំង ៖ ជនទំនើងចំនួន៤នាក់បានត្រូវសាលាដំបូងខេត្តសម្រេចឃុំខ្លួនក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី២១ វិច្ឆិកា ក្នុងបទចោទប្រកាន់បង្ករបួសស្នាមលើមន្រ្តីកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យមួយរូប កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៩ វិច្ឆិកា នៅមុខផ្សារសាលាលេខ៥ ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអណ្តូងប្ញស្សី ស្រុកកំពង់ត្រឡាច ខណៈមន្រ្តីកងរាជអាវុធហត្ថរូប