
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋជាង៥០គ្រួសារដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងភូមិព្រែកគយ ឃុំទឹកវិល ស្រុកស្អាង បាននាំគ្នាប្រកបមុខរបរលក់ឆៃប៉ូវ ដោយសារតែមុខរបរនេះអាចរកចំណូលបានគ្រាន់បើសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយមិនចាំបាច់ធ្វើចំណាកស្រុកទៅឆ្ងាយពីផ្ទះសម្បែង ដោយការប្រថុយប្រថាននោះ ។