
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារខ្សែភ្លើងឆក់ក្នុងខណៈពេលដែលរូបគាត់ចូលទៅជួយកូនប្រុសរបស់គាត់ដែលកំពុងជិះនៅលើរថយន្តរបស់មន្ត្រីអគ្គិសនី ហើយរថយន្តនោះបានដាច់កាឡេរអិលទៅក្រោយធ្លាក់ចូលទៅក្នុងស្រះទឹក ដោយគាត់ខ្លាចកូនលង់ទឹកស្លាប់ក៏បានចូលទៅជួយកូនចៃដន្យប៉ះចំខ្សែភ្លើងដាច់ក៏បានឆក់ស្លាប់ភ្លាមៗតែម្តង ។