
ខេត្តក្រចេះ ៖ ក្មេងប្រុសម្នាក់ក្នុងចំណោម២នាក់ បានអះអាងប្រាប់ម្តាយថា ត្រូវខ្លាខាំបណ្តាលឱ្យរងរបួសជើងទាំងសងខាងធ្ងន់ធ្ងរ ខណៈពេលដែលរូបគេទាំង២នាក់ត្រឡប់មកពីឃ្វាលគោនៅព្រៃខាងក្រោយភូមិ កាលពីល្ងាចថ្ងៃទី២៣ វិច្ឆិកា នៅក្រោយភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ។ ក្មេងប្រុសរងគ្រោះ ឈ្មោះញ៉ែម សុខុន អាយុ៧ឆ្នាំ ជាកូនទី៥ ក្នុងចំណោមបងប្អូន៧នាក់ និងត្រូវរងរបួសជើងទាំងសងខាង សុសសាច់សុទ្ធតែស្នាម