
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធវ៉ាល់ឡូនី-ប្រ៊ុចសែល ជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៦ វិច្ឆិកា ២០១២ នៅវិមានរដ្ឋសភា ដឹកនាំដោយលោកហ្សង់ ឆាលលុយពែតួ ប្រធានសភាសហព័ន្ធឡូនី-ប្រ៊ុចសែលនៃព្រះរាជាណាចក្រប៊ែលហ្សិក ។