
រាជធានីភ្នំពេញ ៖ បុរសជនជាតិរុស្ស៊ីម្នាក់បានត្រូវខ្មាន់កាំភ្លើងបាញ់មួយគ្រាប់ចំកំភួនដៃខាងឆ្វេងធ្លាយគ្រាប់ទៅភ្លៅខាងស្តាំ ខណៈពេលបើករថយន្តមកដល់មុខផ្ទះហើយចុះបើកទ្វាររថយន្តឱ្យអ្នករួមដំណើរជាជនជាតិរុស្ស៊ីដូចគ្នាចេញពីក្នុងរថយន្ត កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ វិច្ឆិកា តាមផ្លូវលេខ៨៣០ មុខផ្ទះលេខ២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។