
ខេត្តប៉ៃលិន ៖ ស្រ្តីជាមេតុងទីនម្នាក់ត្រូវជាប់ចោទថាប្រមូលលុយពីកូនតុងទីនបានជាង១០ម៉ឺនដុល្លារ ហើយរត់គេចខ្លួនបាត់តាំងពីថ្ងៃទី២៥ កញ្ញា ដែលរហូតមកដល់ពេលនេះមិនដឹងជាទៅលាក់ខ្លួននៅកន្លែងណានោះទេ ។ ពេលនេះកូនតុងទីនទាំងអស់ដែលត្រូវគេបោកប្រាក់អស់បានដាក់ពាក្យបណ្តឹងមកស្នងការដ្ឋាននគរបាលខេត្តដើម្បីឱ្យជួយដោះស្រាយ ។