
ក្រុងប៉ោយប៉ែត ៖ រថយន្តកាមរីដឹកភ្ញៀវទេសចរបរទេសមួយគ្រឿងបានបុកគោយន្តច្នៃ និងគោយន្តកន្ត្រៃក្នុងដំណើរស្របទិសគ្នាកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៩ វិច្ឆិកា ២០១២ នៅលើដងផ្លូវជាតិលេខ៥ ក្នុងភូមិអណ្តូងថ្មមាស សង្កត់ផ្សារកណ្តាល បង្កឱ្យមនុស្ស២នាក់រងរបួសធ្ងន់-ស្រាល ឯជនបរទេសរួចផុតគ្រោះថ្នាក់ប៉ុន្តែព្រលឹងចុងសក់ ។