
ខេត្តស្វាយរៀង ៖ មានរឿងហួសចិត្តគ្រាន់តែជំពាក់ប្រាក់មួយសែនដុងប៉ុណ្ណោះ បណ្តាលឱ្យកើតអំពើហិង្សាកាប់ម្ចាស់បំណុលមួយកាំបិតបុ័ងតោរយះក្បាលដេកពេទ្យ ឯជនបង្កត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការដាក់គុកកាលពីថ្ងៃទី៣០ វិច្ឆិកា ២០១២ ។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី២៨ វិច្ឆិកា ២០១២ វេលាម៉ោង៩និង៣០នាទីយប់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។