
រាជធានីភ្នំពេញៈ កាលពីថ្ងៃសៅរ៍ ទី១ ខែធ្នូ ឆ្នាំ២០១២ នៅទីលានបាល់ទាត់សាលាដែក ឫស្សីកែវ ក្រុមបាល់ទាត់កោះសន្តិភាពបានជួបប្រកួតជាលក្ខណៈមិត្តភាពជាមួយក្រុម Green ICT United ជាលទ្ធផលក្រុមបាល់ទាត់កោះសន្តិភាពចាញ់ការប្រកួត ។ ក្នុងជំនួបលើកដំបូងនេះ ក្រុមទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកបានយ៉ាងច្រើន ហើយអ្វីដែលសំខាន់នោះគឺការចងសម្ព័ន្ធភាពរវាងក្រុមទាំងពីរតាមរយៈការលេងកីឡានាំមកនូវសុខភាព និងមិត្តភាព ។ ស្ថិតក្នុងទីលានស្មៅខៀវខ្ចី ប្រកបដោយបរិយាកាសស្រស់ស្រាយ និងទឹកមុខញញឹមញញែម លោកអ៊ុល សុភាព តំណាងឱ្យក្រុមបាល់ទាត់ Green ICT United បានមានប្រសាសន៍ថា ជំនួបគ្នាលើកដំបូងរវាងក្រុមទាំងពីរ គឺជាឱកាសល្អមួយដែលយើងបានស្គាល់គ្នាតាមរយៈកីឡាផ្សារភ្ជាប់មិត្តភាព ដូច្នេះលទ្ធផលឈ្នះ ឬចាញ់ មិនសំខាន់នោះទេ ។