
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តនីស្សាន់មួយបាំងកន្លះដឹកកញ្ច្រែង ជិះទៅបុករបងផ្ទះគេប្រេះ១ផ្ទាំងប្រវែង១ម៉ែត្រ និងបែកចានអស់មួយរាវរួចរថយន្តវិលទៅបុកគល់ក្ងោក ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ធ្នូ ២០១២ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវលេខ២២៥ មុខផ្ទះលេខ៤៤ ក្រុម៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។