
ខេត្តបាត់ដំបង ៖ មន្រ្តីកងរាជអាវុធហត្ថម្នាក់បើករថយន្តបុកអ្នកជិះម៉ូតូទាំងកំរោលបណ្ដាលឲ្យរបួសធ្ងន់ រួចបើករថយន្តរត់ តែពេលសមត្ថកិច្ចតាមទាន់ បែរជាមន្រ្តីរូបនោះឆ្លើយថា កូនចៅជាអ្នកបើកទៅវិញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១ ធ្នូ នៅចំណុចភូមិដំណាក់ហ្លូង សង្កាត់វត្តគ ក្រុងបាត់ដំបង ។