Quantcast
Channel: ព័ត៌មាន​ជាតិ – Koh Santepheap Daily
Viewing all 12829 articles
Browse latest View live

ដឹកអុស​កណ្តាល​យប់​ទៅ​ស្រុក​យួន​ដោយ​រលូន​…​ព្រោះតែ​តា​ប្រាក់

$
0
0

ខេត្តព្រៃវែង ៖ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៧ គេ​បាន​ប្រទះ​ឃើញ​រថយន្ត​យី​ឌុ​ប​ខា្ន​ត​ធំ​មួយ​គ្រឿង ពាក់​ស្លាក​លេខ កំពង់ចាម ៣C-១៧៨៩ បាន​បើក​ឆ្លង​ព្រំ​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ម៉ឺន​ជ័យ​ក្នុង​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃ​វែង ហើយ​សកម្មភាព​នេះ​បាន​ធ្វើ​ឱ្យ​គេ​មានការ​សង្ស័យ​ជា​ខ្លាំង ព្រោះ​គ្រាន់តែ​ទៅ​ដល់​ភ្លាម​មន្ត្រី​ប្រចាំ​ការ​នៅ​មាត់ច្រក​នោះ​បាន​ប្រញាប់ប្រញាល់​បើក​បា​រ៉ា​ស់​ឱ្យ​រថយន្ត​នោះ​ឆ្លង​ព្រំដែន​ទៅ​ភ្លាម​ដោយ​​មិន​បាន​ត្រួតពិនិត្យ​អ្វី​នោះ​ទេ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក្នុង​ពេល​នោះ​ដែរ​ក៏​មាន​អ្នក​សារ​ព​ត៌​មាន​ចំនួន​២​នាក់ បាន​ទៅ​ទាន់​ហើយ​​បាន​ថត​យក​រូបភាព​រថយន្ត​យី​ឌុ​ប​នោះ​ដែរ ប៉ុន្តែ​ក្រោយ​ពេល​ដែល​ឃើញ​អ្នក​សារព័ត៌មាន​ថត​​រថយន្ត​នោះ​ស្រាប់តែ​លេច​ចេញ​នារី​ម្នាក់​មក​និយាយ​ប្រាប់​អ្នក​ព​ត៌​មាន​ថា រថយន្ត​យី​ឌុ​ប​នោះ​ជា​​រ​បស់​ខ្លួន​ហើយ​គេ​ដឹក​អូស​ទេ​មិន​មាន​ដឹក​អ្វី​ខុសច្បាប់​នោះ​ទេ ។ សង្ស័យ​មាន​បង្កប់​ឈើ​ប្រណីត​​ខុសច្បាប់​នៅ​ពីក្រោម ។ ប៉ុន្តែ​ព្រោះតែ​តា​ប្រាក់ ។

ដោយឡែក​ខាង​សមត្ថកិច្ច​នៅ​មាត់ច្រក​នោះ​វិញ នៅ​ពេល​ឃើញ​អ្នក​សារព័ត៌មាន​ថត​រូបភាព​រថ​យន្ត​​នោះ​បែរជា​មានការ​ខឹងសម្បារ ហើយ​ក៏​ចេញ​មក​ដេញ​ក្រុម​អ្នក​ព័ត៌មាន​ចេញពី​មាត់ច្រក​នោះ​ដោយ​​អះអាង​ថា គេ​មិន​ហាម​អ្នក​ព័ត៌មាន​ចុះ​យក​ព​ត៌​មាន​ទេ តែ​ត្រូវ​ទៅ​យក​ឱ្យ​ឆ្ងាយ​ពី​មាត់ច្រក​យ៉ាង​​ហោច​ណាស់​២​គីឡូម៉ែត្រ ព្រោះ​តា​ប្រាក់​មាន​អំណាច់​ធំ​ណាស់ ៕

The post ដឹកអុស​កណ្តាល​យប់​ទៅ​ស្រុក​យួន​ដោយ​រលូន​…​ព្រោះតែ​តា​ប្រាក់ appeared first on Koh Santepheap Daily.


ឃើញ​ទំនង​ឆ្លៀតឱកាស​នាង​ស្រវឹង​កៀក​.​ក​ចូល​បន្ទប់​រំលោភ​បាន​សម្រេច

$
0
0

ខេត្តបាត់ដំបង ៖ បុគ្គលិក​បំរើ​ការ​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ​អូ​មេ​ហ្គា ផ្នែក​គិតលុយ​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ពាក់​ព័​ន្ទ​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ទាំង​កំរោល​លើ​នារី​បំរើ​ការ​ក្នុង​ក្លឹ​ប​កំសាន្ត​ជាមួយ​គ្នា​ផ្នែក​បំរើសេវា​ទឹកកក​ពេល​នាង​ស្រវឹង ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ប្លា​ទី​ន​នៃ​ក្លិប​ខារ៉ាអូខេ ដែល​ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ កែវ ចក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​គិតលុយ​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ​អូ​មេ​ហ្គា រីឯ​នារី​រង​គ្រោះ​ឈ្មោះ ជ​.​ស អាយុ​១៧​ឆ្នាំ ជា​អ្នកបំរើ​ការ​នៅ​ក្នុង​ក្លិប​ខារ៉ាអូខេ​នេះ​ដែរ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​បណ្ដឹង​របស់​នារី​រង​គ្រោះ​គឺ​បុរស​នេះ​បាន​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ ខណៈ​នាង​ស្រវឹង​ហើយ​បំរុង​ដើរទៅ​កន្លែង​នាង​សម្រាក លុះ​ព្រឹក​ឡើង​ទើប​នាង​ប្ដឹង​ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​តែ​ម្ដង ។

លោក អ៊​ន ជ្រី​សៅរ៍​មណ្ឌល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ដែល​បាន​ស្រង់​ចម្លើយ​នារី​រង​គ្រោះ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ និង​ខណៈ​ខារ៉ាអូខេ​ត្រូវ​បាន​បិទ​នាង​បាន​ដើរទៅ​កាន់​បន្ទប់​ស្នាក់​នៅ​ហើយ​ពេល​នោះ​ស្រាប់តែ​ឈ្មោះ កែវ ចក់ បាន​ដើរ​តាម​ក្រោយ ។ លុះ​នាង​ដើរ​ដល់​ខាង​មុខ​បន្ទប់​ប្លា​ទី​ន​បុរស​នេះ​ក៏​ចាប់​ក្រៀក​នាង​អូស​ចូល​បន្ទប់​នោះ​ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​តែ​ម្ដង ខណៈ​នាង​ស្រវឹងស្រា​ផង​រើ​បំរាស់​មិន​រួច ។ លោក​មេបញ្ជាការ​រង​បាន​និយាយ​ថា ក្រោយ​ពី​កើតហេតុ​នាង​ក៏​បាន​ប្ដឹង​សមត្ថកិច្ច​របស់​លោក​លុះ​ព្រឹក​ឡើង​ទើប​លោក​មេបញ្ជាការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កែវ ចក់ ដែល​បំរើ​ការ​ក្នុង​ក្លិប​ខារ៉ាអូខេ​នេះ​តែ​ម្ដង ។ ក្រោយ​ពី​ឃាត់ខ្លួន​ជន​នេះ​បាន​សារភាព​ទ​ទូល​ស្គាល់​កំហុស​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ទៅ​នារី​រង​គ្រោះ​នោះ​ហើយ​ពេល​នេះ​ត្រូវ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

The post ឃើញ​ទំនង​ឆ្លៀតឱកាស​នាង​ស្រវឹង​កៀក​.​ក​ចូល​បន្ទប់​រំលោភ​បាន​សម្រេច appeared first on Koh Santepheap Daily.

សុំ​លើកលែង​ការ​បង់ពន្ធ​រថយន្ត​ចង្កូត​ស្តាំ និង​ឆ្វេង​ដោយ​គ្មាន​ការ​ផាក​វិន័យ

$
0
0

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ខេត្ត​ជាប់​ជាយ​ដែន សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន លើកលែង​ឲ្យ​ការ​បង់ពន្ធ​រថយន្ត​ចង្កូត​ស្តាំ និង​ឆ្វេង ដោយ​គ្មាន​ការ​ផាក​វិន័យ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​៖ ក្រោយ​ពេល​ដែល​មន្ត្រី​គយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ និង​គយ និង​រដ្ឋាករ​ច​ល័យ ក្រសួង​ប្រចាំ​ខេត្តបន្ទាយមានជ័យ បាន​បើក​យុទ្ធនាការ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​ជា​ខេត្ត​ជាប់​ជាយ​ដែន​។ ដោយ​ការ​បង្ក្រាប​របស់​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​បាន​ចំនួន​៨​គ្រឿង ហើយ​រថយន្ត​ចង្កូត​ស្តាំ​ចាប់​បាន​ត្រូវ​រឹបអូស​ធ្វើ​ជា​កម្មសិទ្ធិ​រដ្ឋ និង​រថយន្ត​ចង្កូត​ឆ្វេង ត្រូវ​បាន​បង់ពន្ធ​ផាក​វិន័យ​មួយ​ទ្វេគុណ​។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សុំ​ឲ្យ​មានការ​លើក​ឡើង​លេង​រថយន្ត​ចង្កូត​ស្តាំ​ដែល​មន្ត្រី​គយ​ចាប់​រឹបអូស​ធ្វើ​ជា​កម្ម​សិទ្ធ​រដ្ឋ​នោះ​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ​បង់ និង​រថយន្ត​ចង្កូត​ឆ្វេង​បង់ពន្ធ​ដោយ​មិន​ធ្វើការ​ផាក​វិន័យ​នេះ​ដូច​ជា​ការ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ដែរ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖ បើ​មន្ត្រី​ជំនាញ​ចាប់​រថយន្ត​ចង្កូត​ស្តាំ​រឹបអូស​ធ្វើ​ជា​កម្មសិទ្ធិ​រដ្ឋ និង​រថយន្ត​ចង្កូត​ឆ្វេង​បង់ពន្ធ​ផាក​វិន័យ​នោះ​គួរតែ​មន្ត្រី ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ការ​លួច​នាំ​ចូល​មិន​ត្រូវ​ចាប់​ប្រជាពលរដ្ឋ​ទិញ​ប្រើប្រាស់​ក្នុងស្រុក​នោះ​ទេ អាច​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​។

គួរ​រំលឹក​ថា​៖ កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៧​កន្លង​ទៅ លោក ឆែ សុធា ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត បើក​យុទ្ធនាការ​បង្ក្រាប​រថយន្ត​គ្មាន​ពន្ធ​ចាប់​បាន​ចំនួន​០៨​គ្រឿងក្នុង​នោះ​មាន​រថយន្ត​ចង្កូត​ស្តាំ​ចំនួន​៦​គ្រឿង និង​រថយន្ត​ចង្កូត​ឆ្វេង​២​គ្រឿង ម៉ូតូ​គ្មាន​ពន្ធ​ចំនួន​៦៥​គ្រឿង​។ លោក​បាន​បញ្ជាក់​ថា រថយន្ត​គ្មាន​ពន្ធ​ដែល​មន្ត្រី​ជំនាញ​ចាប់​បាន​គឺ​រថយន្ត​គ្មាន​ពន្ធ​ចង្កូត​ស្តាំ​ត្រូវ​បាន​រឹបអូស​ជា​សម្បត្តិ​រដ្ឋ និង​រថយន្ត​ចង្កូត​ឆ្វេង​ឲ្យ​បង់​ផាក​វិន័យ​៕

 

 

 

The post សុំ​លើកលែង​ការ​បង់ពន្ធ​រថយន្ត​ចង្កូត​ស្តាំ និង​ឆ្វេង​ដោយ​គ្មាន​ការ​ផាក​វិន័យ appeared first on Koh Santepheap Daily.

បុរស​ម្នាក់​ជាប់ចោទ​ពី​បទ​លួងលោម​ក្មេង​ស្រី​អាយុ​៥​ឆ្នាំទៅ​រំលោភ

$
0
0

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ជាប់ចោទ​ពី​បទ​លួងលោម​ក្មេង​ស្រី​អាយុ​៥​ឆ្នាំទៅ​រំលោភ​មិន​បាន​សម្រេច​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ចាប់ខ្លួន​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១០​ខែកញ្ញា ឆ្នាំ​២០១៧​។ បុរស​ជាប់ចោទ​ឈ្មោះ ទួត ប៊ុ​ន​សុង អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​.​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ត​.​ស​.​យ អាយុ​៥​ឆ្នាំ រស់ ក្រុង​សិរី​សោភ័ណ​។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ បាន​ប្តឹង​ឈ្មោះ ទួត ប៊ុ​ន​សុង ពី​បទ​ប៉ុនប៉ង​រំលោភ​ក្មេង​ស្រី​ជន​រង​គ្រោះ នៅ​អំឡុង​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​គម្ពោត​ព្រៃ​មួយ​កន្លែង​ក្នុងភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ទទួល​ពាក្យបណ្តឹង​ម្តាយ​ក្មេង​រង​គ្រោះ កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទួត ប៊ុ​ន​សុង នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​តាម​ផ្លូវ​ក្នុងភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​គុម្ពោត​ព្រៃ​មាន​បំណង​រំលោភ​មែន ព្រោះ​ខ្លួន​ស្រវឹងស្រា និង​ប្រើប្រាស់​គ្រឿងញៀន ទើប​តណ្ហា​ឡើង​ក៏​មាន​បំណង​នាំ​ក្មេង​ស្រី​ទៅ​រំលោភ​តែ​មិន​បាន​សម្រេច​៕

 

 

The post បុរស​ម្នាក់​ជាប់ចោទ​ពី​បទ​លួងលោម​ក្មេង​ស្រី​អាយុ​៥​ឆ្នាំទៅ​រំលោភ appeared first on Koh Santepheap Daily.

មួយ​គ្រួសារ​៥​នាក់​ជិះ​ម៉ូតូ​បុក​ឆ្កែ ដូច​រុញ​ចូល​រថយន្ត

$
0
0

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​ស្លាប់ ក្នុង​នោះ​ម្នាក់​ជា​កុមារី និង​មនុស្ស​៣​នាក់​ទៀត ដែល​ជា​ក្រុម​គ្រួសារ​តែ​មួយ បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៣ ស្ថិត​ក្នុងភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខណៈ​ជន​រង​គ្រោះ​ទាំង​៥​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ដួល​ចូល​ក្រោម​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។

សមត្ថកិច្ច​នគរបាល ស្រុក​ទឹកផុស​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ អេ​ង ម៉ា​ប់ ភេទ​ស្រី អាយុ​៥២​ឆ្នាំ និង​ម្នាក់​ទៀត​ជា​កុមារី មានឈ្មោះ សេង គ​ន្ធា អាយុ​២​ឆ្នាំ ចំណែក​៣​នាក់ ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល​។ ជន​រង​គ្រោះ​គឺជា​ក្រុម​គ្រួសារ​តែ​មួយ រស់នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស​។ ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៥​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក Zoomer ក្នុង​ដំណើរ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​បាន​បុក​ឆ្កែ​១​ក្បាល​រួច​រេច​ង្កូ​ទៅ​ឆ្វេង​ដៃ ស្រប​ពេល​ជាមួយ​គ្នា​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A-0839 បើក​មក​ពីមុខ​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា បាន​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ​។

ក្រោយ​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ពីរ​នាក់ ដែល​ម្នាក់​ជា​កុមារី​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​មនុស្ស​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់ និង​ស្រាល​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​ទឹកផុស ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​ទឹកផុស ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​៕

The post មួយ​គ្រួសារ​៥​នាក់​ជិះ​ម៉ូតូ​បុក​ឆ្កែ ដូច​រុញ​ចូល​រថយន្ត appeared first on Koh Santepheap Daily.

សភា​បោះ​ឆ្នោត​សម្រេច​ឲ្យ​តុលាការ “​បន្ត​នីតិវិធី​” រឿង​លោក កឹ​ម សុខា

$
0
0

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត រដ្ឋសភា​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា នេះ បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​អនុ​ញ្ញ​ត​ឲ្យ​ស្ថាប័ន​តុលាការ “​បន្ត​នីតិវិធី​” ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់ លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

សមាជិក​សភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៦៧ រូប​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ ដោយ​ការ​លើកដៃ​គាំទ្រ​ឲ្យ តុលាការ​បន្ត​នីតិវិធី លើ​សំណុំរឿង​មេ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចោទ​ពី​បទ “​ក្បត់ជាតិ​” ។ ការ​សម្រេច​នេះ ដែល​គ្មាន​វត្តមាន​សមាជិក​សភា​មក​ពី​បក្ស​ប្រឆាំង ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញ​វិ​សមាញ្ញ​ក្រោម អធិបតីភាព សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។

សូម​បញ្ជាក់​ថា លោក កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន​ពី​បទល្មើស​ជាក់ស្តែង ហើយ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ “​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​” តាម​បញ្ញា​តិ្ត​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។

មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ថា បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺ​ត្រូវ​ផ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ១៥ ទៅ ៣០​ឆ្នាំ ៕

The post សភា​បោះ​ឆ្នោត​សម្រេច​ឲ្យ​តុលាការ “​បន្ត​នីតិវិធី​” រឿង​លោក កឹ​ម សុខា appeared first on Koh Santepheap Daily.

យក​ផាវ​កែ​ច្នៃ​មក​លេង​ផ្ទុះ​ស្លាប់​ទាំង​យប់

$
0
0

ខេត្តកណ្ដាល ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ទាំង​កណ្តាល​យប់​ធ្វើ​ឱ្យ​ក្មេង​ទំ​ទង់​២​នាក់​ស្លាប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ដោយសារ​តែ​ពួក​គេ​យក​ផាវ​មក​កែ​ច្នៃ​ខុស​បច្ចេកទេស​បណ្តាល​ឱ្យ​ផ្ទុះ ។ ករណី​ផ្ទុះ​ផាវ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១០ ខែកញ្ញា នៅ​ក្នុងភូមិ​ពោធិ​ដុះ ឃុំ​បា​គូរ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភព​បាន​បន្ត​ថា ក្មេង​រង​គ្រោះ​ទាំង​មាន​៤​នាក់​គឺ​ទី​១-​ឈ្មោះ ប៉ុន សម្បត្តិ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​(​ស្លាប់​), ទី​២-​ឈ្មោះ ជ័យ វី ភេទ​ប្រុស អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស​(​ស្លាប់​), ទី​៣-​ឈ្មោះ ប៉ុន សុ​ខន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស និង​ទី​៤-​ឈ្មោះ មឿង សុ​ភ័​ក្រ អាយុ​១៧​ឆ្នាំ មុខរបរ​ស្នាក់​នៅ​ភូមិ​-​ឃុំ​ខាងលើ ។

បច្ចុប្បន្ន​ក្មេង​ដែល​រង​របួស​ទាំង​២​នាក់​ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​រុ​ស្សី​ភ្នំពេញ ចំណែក​សព​ក្មេង​ប្រុស​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​រួច​ប្រគល់​សព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

The post យក​ផាវ​កែ​ច្នៃ​មក​លេង​ផ្ទុះ​ស្លាប់​ទាំង​យប់ appeared first on Koh Santepheap Daily.

ស្ត្រី​មាន​ប្ដី​បុរស​មាន​ប្រពន្ធ​លួច​បង្កាត់ភ្លើង​ស្នេហ៍ ចុង​ក្រោយ​ខាង​ស្រី​ប្ដឹង​ថា​រំលោភ ទារ​៣​ពាន់​ដុល្លារ

$
0
0

រាជធានី​ភ្នំពេញ ៖ រឿង​ស្នេហា​របស់​វ័យ​ចំណាស់​ចាស់​ចង់​សក់ស្កូវ​ទៅ​ហើយ ក្រោយ​ពី​លួច​ស្រឡាញ់ បាន​គ្នា​រាប់​ភ្លេច​ច្រើន​ខែ​មក​ហើយ ដោយ​ភាគី​ម្ខាង​លែងលះ​គ្នា​ជាមួយ​ប្តី ភាគី​ម្ខាង​ទៀត មាន​ប្រពន្ធ​ហើយ​ទៅ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​អ្នក​មេម៉ាយ ទីបំផុត​បែក​រឿង​ដឹង​ដល់​ប្ដី​ដើម មក​ធ្វើការ​ចោទប្រកាន់ បុរស​ជា​គូរ​ស្នេហ៍​ក្រោយ ថា​រំលោភ​ប្រពន្ធ​ខ្លួន​ទៅ​វិញ តួអង្គ​ស្រី​សង្ស័យ​ថា​ភិត​ក្បត់ ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ប្តី​ដើម រួម​គ្នា​ប្តឹង​ចោទ​តែ​ម្តង ត្រូវ​បាន​នគរបាល​ឃាត់​យក​ចូល​ប៉ុស្តិ៍​ចោម​ចៅ​ដើម្បី​សាកសួរ កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅផ្ទះ​ជួល​ក្នុងភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។

តួ​ប្រុស​ដែល​រង​ការ​ចោទប្រកាន់​មាន ឈ្មោះ ទី សា​វឿ​ន អាយុ​៤៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់​នៅផ្ទះ​ជួល​ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង មាន​ប្រពន្ធ​ឈ្មោះ គង់ នឿ​ន អាយុ​៤៧​ឆ្នាំ មុខរបរ​នៅផ្ទះ មានកូន​ស្រី​ម្នាក់ ។
ចំណែក​តួ​ស្រី​ចាកចេញ​ចោល​ប្តី មក​បង្កាត់ភ្លើង​ស្នេហ៍​មានឈ្មោះ នាង ណា​ង អាយុ​៤២​ឆ្នាំ មុខរបរ​កម្មការិនី​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មាន​ប្តី​ត្រូវ​បាន​លាក់​ឈ្មោះ ទោះ​ជានរ​គ​បាល ក៏​មិន​បាន​ប្រាប់​ដែរ គ្រាន់តែ​ដឹង​ថា មុខរបរ​រត់​ម៉ូតូឌុប ។

តាម​សម្តី​ភាគី​ចុងចោទ បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​មាន​ទំនាក់ទំនង​ជាមួយ ស្ត្រី​ឈ្មោះ នាង ណា​ង ពិតប្រាកដ​មែន អស់​រយៈពេល​ជាង​៨​ខែ​កន្លង​មក​ហើយ ក្រោយ​ពី ស្ត្រី​ខាងលើ​លែងលះ​ជាមួយ​ប្តី ដោយ​ប្តី​ចុះ​ចោល​ទៅ​បាត់ មាន​ទាំង​ប្រពន្ធ​ថ្មី​ម្នាក់​ទៀត ជិត​១​ឆ្នាំ​មក​ហើយ ដោយ​ស្ត្រី នាង ណា​ង ចេះ​តែម​កប​បួល​ដេក​រួម​រ័ក្ស ផឹកស៊ី​ស្នេហា​អូន​បង ច្រើន​ខែ​កន្លង​មក​ហើយ ដោយ​មិនបាច់​សួរ​ចំនួន​ដង​នៃ​ការ​រួម​ភេទ ព្រោះ​លែង​អស់​លែង​ចាំ​ទៅ​ហើយ ចុង​ក្រោយ​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បន្ទាប់​នាំ​គ្នា​ផឹកស៊ី កើត​ទំនាស់​សម្តី ខ្លួន​បាន​ជ្រុលដៃ ចាប់​បោច​សក់ ធ្វើ​ឲ្យ​នាង​ខឹង ដឹង​ដល់​ប្តី​ដើម បែរ​រួម​គ្នា​មក​ប្តឹង​ចោទប្រកាន់​ថា រំលោភ​ទោ​វិញ លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា​នេះ នគរបាល​ទៅ​ចាប់ខ្លួន​ដាក់​ខ្នោះ​ដល់​ផ្ទះ នៅ​ភូមិ​សាមគ្គី​៣ នាំ​មក​សក​សួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ។

តប​តាម​សម្តី​ស្ត្រី​ខាងលើ បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា រឿងរ៉ាវ បាន​គ្នា​ពី​មុន​មក ទោះ​រាប់​លែង​អស់ លែង​ឈ្នះ​ក៏​ដោយ អត់​គិត​ឡើយ ចំណែក​ប្តី​ដើម ក៏​មិន​ទាន់​លែងលះ​គ្នា​ដែរ គ្រាន់តែ​ចុះ​ចោល​គាត់​ជិត​១​ឆ្នាំ​តែ​ប៉ុណ្ណោះ តែ​អ្វី​មិន​អាច​ទទួលយក​បាន នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា បុរស​ខាងលើ បាន​មក​ចាប់រំលោភ តែ​មិន​បាន​សម្រេច ស្រែក​ឆោឡោ ដឹង​ដល់​ប្តី​ដើម ទើប​នាំ​គ្នា​ប្តឹង​នគរបាល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ខាង​ស្ត្រី​ខាងលើ​បាន​សុំ​សម្របសម្រួល​គ្នា​ទាមទារ​នូវ​ទឹកប្រាក់​៣,០០០​ដុល្លារ បើ​ពុំនោះ​ទេ ប្តឹង​ឲ្យ​នគរបាល​ដាក់គុក ។ ករណី​ខាងលើ ធ្វើ​ឲ្យ​នគរបាល​វិលមុខ ដោយសារ​ដើមចោទ​បាន​ប្ដឹង ប៉ុន្តែ​ជំរុញ​ឲ្យ​នគរបាល​សម្របសម្រួល​ទៅ​វិញ ។ តែ​ចំពោះ​ផ្លូវច្បាប់​យ៉ាងណា​នោះ ស្ថិត​នៅ​លើ​ស្ថាប័ន​អ្នក​ច្បាប់ ។ ដោយសារ ការ​ទាមទារ ច្រើន​ហួសហេតុ​ពេក ធ្វើ​ឲ្យ​ភាគី​ចុងចោទ ពុំ​មាន​លទ្ធភាព ការ​សម្របសម្រួល​និយាយ​មិន​ត្រូវ​គ្នា ទើប​សមត្ថកិច្ច​សម្រេច កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

The post ស្ត្រី​មាន​ប្ដី​បុរស​មាន​ប្រពន្ធ​លួច​បង្កាត់ភ្លើង​ស្នេហ៍ ចុង​ក្រោយ​ខាង​ស្រី​ប្ដឹង​ថា​រំលោភ ទារ​៣​ពាន់​ដុល្លារ appeared first on Koh Santepheap Daily.


កម្លាំងចម្រុះរាប់រយដាក់ពង្រាយនៅម.៣ទីកន្លែងឃុំខ្លួនលោក កឹម សុខា ដោយសារ…

$
0
0

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ទាំង​ប៉ូលិស ទាហាន និង​កងរាជអាវុធហត្ថ​បាន​ដាក់​ពង្រាយ​នៅ​ពន្ធនាគារ​ត្រ​ពាំ​ងៀ​ផ្លុ​ង (​មន្ទីរ​កែប្រែ​ម​.៣) នៅ​ខេត្ត​ត្បូងឃ្មុំ ទីកន្លែង​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃុំខ្លួន​ពី​បទ «​ក្បត់ជាតិ​»​។

ការ​រឹត​បណ្តឹង​សន្តិសុខ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែកញ្ញា​នេះ គឺ​ស្រប​ពេល​ដែល​តំណាងរាស្ត្រ​គណបក្សប្រឆាំង​គ្រោង​ជួបជុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​នឹង​ការ​ចាប់​និង​ចោទប្រកាន់​មេ​បក្ស​របស់​ខ្លួន​។

គិត​ត្រឹម​ម៉ោង ៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១១ ខែកញ្ញា​នេះ ឃើញ​មាន​វត្តមាន​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទៅ​ដល់ទី​តាំង​ពន្ធនាគារ​ហើយ​ដែល​ក្នុង​នោះ​រួម​មាន​លោក ម៉ៅ មុន្នី​វណ្ណ លោកស្រី ម៉ូ សុខ​ហួរ និង​អ្នកគាំទ្រ​ប្រមាណ​៥០​នាក់ ។ យ៉ាងណាមិញ គឺ​សមត្ថកិច្ច​បាន​ដាក់​បា​រ៉ា​ស់​តាម​ផ្លូវ​ចូល​ទៅ​ពន្ធនាគារ​ដើម្បី​ជួយ​សម្រួល​ច​រារ​ចរណ៍​ផង​ដែរ​៕

The post កម្លាំងចម្រុះរាប់រយដាក់ពង្រាយនៅម.៣ទីកន្លែងឃុំខ្លួនលោក កឹម សុខា ដោយសារ… appeared first on Koh Santepheap Daily.

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកតំណាងរាស្ត្រម្នាក់ដែលចេញទៅថៃ គួរត្រលប់មកវិញ បើមិនអញ្ចឹងទេ…

$
0
0

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា អ្នកតំណាងរាស្ត្រមួយរូបមកពីគណបក្សសង្រ្គោះជាតិ ដែលបានគេចខ្លូនទៅប្រទេសថៃ តាមច្រកព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកញ្ញា នេះ គួរតែត្រលប់មកស្រុកខ្មែរវិញ ព្រោះតែតំណាងរាស្រ្តរូបនោះអាចពាក់ព័ន្ធនឹងបទល្មើសមួយ ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតពេទ្យ នៃសកលវិទ្យាលល័យ វិទ្យាសាស្រ្តសុខាភិបាល ជាង៣,៩០០នាក់ នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ បានបញ្ជាក់ថា បទចោទពីអំពើ “ក្បត់ជាតិ” មិនមែនជារឿងតូចតាចទេ ហើយមានមនុស្សមួយចំនួនទៀតនៅក្នងគណបក្សសង្រ្គោះជាតិ ជាប់ពាក់ព័ន្ធផងដែរ ។

សម្តេចតេជោបានបញ្ជាក់ថា ៖ “មុខក្បត់ យើងបានរកឃើញហើយ ហើយសុំអ្នកដែលឆ្លងព្រំដែននៅម៉ោង០៥និង២០នាទី ពីម្សិលមិញ ជាតំណាងរាស្ត្រ ដែលរត់ចេញទៅប្រទេសថៃ ពីម្សិលមិញ គួរត្រឡប់មកវិញ ។ ខ្លូនឯងមាននៅក្នុងបញ្ជីនៃការចែកនំបុ័ង ឆ្នាំ២០១៣ ។ មានមួយចំនួនចាកចេញ មានអ្នកខ្លាំង ក្លាហាន ហើយក៏មានអ្នកភ័យដែរ ព្រោះរឿងវាមិនតូច ។ បើសិនជាគេត្រូវការយក យើងក៏អាចសហការជាមួយប្រទេសថៃ នាំខ្លួនត្រលប់មកវិញបានដែរ” ។

យ៉ាងណាមិញ សម្តេចមិនបានបញ្ជាក់ឈ្មោះអ្នកតំណាងរាស្រ្ត ដែលបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃនៅឡើយទេ ។ តែសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ជំហរថា អ្នកដែលក្បត់ជាតិ គឺមិនអាចរួចខ្លួននោះទេ ហើយបក្សប្រឆាំងក៏អាចនឹងត្រូវរំលាយចោលផងដែរ បើនៅបន្តកាន់ជើង លោក កឹម សុខា ។

សម្តេចបានបន្ត ៖ “ឯសម្រាប់អ្នក [ប្រព្រឹត្ត] អំពើក្បត់ជាតិ មិនត្រូវបានទទួលការអត់ឱនទេ ។ សភាបើកការប្រជុំនៅថ្ងៃនេះ ។ បើអំពើក្បត់ជាតិនេះ ត្រូវបានផ្សំគំនិតដោយក្របខណ្ឌ បក្សទាំងមូល បក្សនោះក៏ត្រូវទទួលរងនូវការដាក់ពិន័យខាងផ្នែកច្បាប់ គឺរំលាយគណបក្សនយោបាយចោលតែម្តង ។ មិនអនុញ្ញាតឲ្យអំពើក្បត់ណាមួយមកបំផ្លាញប្រទេសរបស់យើងដូចកាល ពីឆ្នាំ១៩៧០ទៀតទេ” ។ សម្តេច ៖ “វាជាភ័ព្វសំណាងណាស់ ​ដែលកម្ពុជារកឃើញ នូវអំពើក្បត់របស់ជនក្បត់ជាតិ ដែលយើងបានចាប់ខ្លួនរួចមកហើយ” ។

សម្តេចបានសង្កត់ធ្ងន់ថា ៖ “ហើយប្រសិនបើបក្សនយោបាយ នៅតែបន្តរារាំង ហើយនៅតែបន្តការពារជនក្បត់ជាតិនេះ មានន័យថា បក្សមួយនេះក្បត់ជាតិទៅហើយ ។ ដូច្នេះគ្មានពេលវេលាដើម្បីនឹងត្រូវទុកបក្សនេះ ដំណើរការនៅក្នុងប្រជាធិបតេយ្យ នៅក្នុងកម្ពុជាទៀតទេ ។ មិនមែនមានតែបក្សនយោបាយមួយទេ បក្សនយោបាយច្រើនណាស់ ដែលគេចូលរួមបោះឆ្នោត ។ កម្ពុជារំលាយបក្សនយោបាយមួយ តែក៏នៅមានបក្សនយោបាយច្រើនសម្រាប់ការបោះឆ្នោត ៕

The post សម្តេចតេជោ ហ៊ុន សែន ៖ អ្នកតំណាងរាស្ត្រម្នាក់ដែលចេញទៅថៃ គួរត្រលប់មកវិញ បើមិនអញ្ចឹងទេ… appeared first on Koh Santepheap Daily.

សម្តេច​តេ​ជោ ៖ ខ្ញុំ​ឥត​ជឿ​ថា​មាន​ប្រេ​ត​ឡើង​មក​ស៊ី​បាយ​…

$
0
0

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា សម្ដេច គោរព​ប្រតិបត្តិ​សាសនាព្រះពុទ្ធ​ខ្ជាប់ខ្ជួន​ជា​និច្ច តែ​រឿង​មួយ​ដែល សម្តេច មិន​ជឿ​នោះ​គឺថា ការ​មាន​ប្រេត​ឡើង​មក​ស៊ី​បាយ​បិណ្ឌ​ដែល​គេ​បោះ​ឲ្យ​នោះ​ទេ ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​គ្រូពេទ្យ គឺ​គុណធម៌​គ្រូពេទ្យ​តែ​ម្តង ដូច្នេះ សម្តេច សុំ​ឲ្យ​គ្រូពេទ្យ​យកចិត្តទុកដាក់​ព្យាបាល​អ្នកជំងឺ​ឲ្យ​បាន​ល្អ ។

សម្តេច​ក៏​បាន​បន្ត​ទៀត​ថា ៖ “​ខ្ញុំ​សុំ​យក​ឱកាស​នេះ អំពាវនាវ​សារ​ជា​ថ្មី​ម្តងទៀត ទៅ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់ សុំ​ចាត់​ទុក​អ្នកជំងឺ គឺជា​ជីវិត ដូច​ជា​ជីវិត​របស់​ខ្លួន ផង​ដែរ​” ។ សម្រាប់​ថ្ងៃ​ទី​១១ ខែកញ្ញា នេះ គឺ​ចំ​នៅ​បិណ្ឌ​ទី​៥ នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​កម្ពុជា សម្តេច បាន​មាន​ប្រសាសន៍​ថា គ្រូពេទ្យ​មួយ​ចំនួន​មិន​ជឿ​លើ​រឿង​ប្រេ​ត​នោះ​ទេ ហើយ​រូប សម្ត​ច ផ្ទាល់​ក៏​មិន​ជឿ​ដែរ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ៖ “​ខ្ញុំ​ក៏​មិន​ជឿ​ថា មាន​ប្រេត​ឡើង​មក​ស៊ី​បាយ​ដែរ ខ្ញុំ​ឥត​ជឿ​ដែរ អ​ញ្ចឹ​ង​បានជា​ខ្ញុំ​អត់​ដែល​ទៅ​បោះ​បាយ​… បាយ​សម្រាប់​ប្រេ​ត​ទេ ព្រោះ​ខ្ញុំ​ឥត​ជឿ ។ ប៉ុន្តែ​បើ​ទៅ​វត្ត ចាប់​បាយ​អី សម្រាប់​ដាក់​ស្អី​ៗ…[​គឺ​ប្រតិបត្តិ​]” ។

បន្ទាប់​ពី​ពិធី​ចែក​សញ្ញាប័ត្រ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចាក​ចេញពី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា នេះ​ផង​ដែរ ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ណា​ន និង​ខេត្ត​ក្វា​ង​ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ចិន ៕

The post សម្តេច​តេ​ជោ ៖ ខ្ញុំ​ឥត​ជឿ​ថា​មាន​ប្រេ​ត​ឡើង​មក​ស៊ី​បាយ​… appeared first on Koh Santepheap Daily.

មន្ទីរ​កសិកម្ម ៖ ខេត្តស្ទឹងត្រែង​រៀបចំ​ឲ្យ​មានការ​ចិញ្ចឹម​គោ​ពូជ​…

$
0
0

ខេត្តស្ទឹងត្រែង ៖ ប្រធាន​មន្ទីរ​កសិកម្ម​ថា ខេត្តស្ទឹងត្រែង​ក្រោម​ការ​គាំទ្រ​ថវិកា​ពី​សហគមន៍​អ៉ី​រ៉ុ​ប ផ្តើម​បាន​បើក​វគ្គ​បង្រៀន បច្ចេកទេស​បង្កាត់​ពូជ និង​ចិញ្ចឹម​គោ ទៅ​ជា​សហគ្រាស​ផលិត​គោមួយ​ពិតប្រាកដ ដើម្បី​ធានា​បាន​គុណភាព​សាច់​ល្អ​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ ។

លោក លៀង សេង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​បញ្ជាក់​ថា មន្ទីរ​បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល ដើម្បី​សិក្សា​លើ​បច្ចេកទេស​ចិញ្ចឹម និង​បង្កាត់​ពូជ​គោ តាម​បែប​សុ​ប​និម្មិត ដោយ​គ្រាន់តែ​យក​ស្ពែ​ម​ពូជ​គោ ពី​ក្រុមហ៊ុន​ហ៊​ង​អា​ញ​យ៉ា​ឡាយ ឬ​ត្រូវ​ជ្រើសរើស​ពូជ​គោ​ក្នុងស្រុក មក​ដាក់​ស្ពែ​ម​បញ្ចូល ទើប​បង្កាត់​បាន​ពូជ​គោ​ល្អ ។

លោក​បន្ត​ថា ដំណើរការ​នេះ​អាច​ជួយ​ដល់​កសិករ​ឲ្យ​ទទួល​បាន​ប្រយោជន៍​២​យ៉ាង គឺ​បង្កាត់​បាន​គោ​មេ​ពូជ​ល្អ ហើយ​គោ​សាច់​នាំ​ចេញ​ទៅ​រក​ទីផ្សារ​លក់​ក៏​ស្រួល ពីព្រោះ​យើង​មានការ​គាំទ្រ​ពី​ខាង​ក្រុមហ៊ុន ។

លោក​បន្ថែម​ថា បច្ចុប្បន្ន យើង​កំពុង​ច​ចារ​គ្នា​ជាមួយ​ក្រុមហ៊ុន​ហ៊​ង​អា​ញ​យ៉ា​ឡាយ ដែល​មាន​មេគោ​ពូជ​ល្អ​ៗ​ក្នុង​ការ​ចិញ្ចឹម​ដោយឡែក គេ​មាន​គោលនយោបាយ​មួយ​ការ​ចិញ្ចឹម​នេះ មាន​លក្ខណៈ ៥០+៥០ អ​ញ្ជឹ​ង​ប្រសិនជា​បងប្អូន​កសិករ​ដែល​មាន​លទ្ធភាព​ដាំ​ស្មៅ ឬ​មាន​ក្រោល​ត្រឹមត្រូវ គេ​នឹង​អាច​ផ្តល់​ជា​លក្ខណៈ​គោ​ពូជ​ក្នុង​ការ​ចិញ្ចឹម​ប្រវាស់​ធ្វើ​ជា​កិច្ចសន្យា​របស់​កសិកម្ម តាម​បែប​សម័យ​ថ្មី​នេះ គឺ​យើង​មាន​កុងត្រា​ត្រឹមត្រូវ យើង​នឹង​អាច​ធ្វើការ​អភិវឌ្ឍន៍​បន្ថែម អ​ញ្ជឹ​ង​ការងារ​នេះ​យើង​កំពុង​ធ្វើ​ហើយ ។

លោក កោះ សុខ កសិករ​ចិញ្ចឹម​គោ ស្រុក​នៅ ភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង បាន​គាំទ្រ​ចំពោះ​បំណង​ល្អ​នេះ​ពីព្រោះ​បរិមាណ​ដែល​យើង​ចិញ្ចឹម​បាន​នោះ វា​មាន​ទីផ្សារ​ត្រឹមត្រូវ​ស្របច្បាប់ ហើយ​ផ្នែក​បច្ចេកទេស​ទៀត​សោត យើង​អាចយ​កមក​បង្ហាត់បង្រៀន​កូនចៅ ឬ​អ្នក​ផ្សេង​ទៀត​ឲ្យ​ចេះ​ត​ៗ​គ្នា​បាន ។
លោក​អះអាង​ថា ការ​ចិញ្ចឹម​គោ​សាមញ្ញ​ធម្មតា​នេះ យើង​គ្មាន​បច្ចេកទេស​មែន តែ​វា​អាស្រ័យ​ទៅ​លើ​ការ​ថែទាំ​របស់​យើង ថា​តើ​វា​ធន់​ទៅ​នឹង​ជំងឺ ពេល​បម្រែបម្រួល​អាកាសធាតុ​យ៉ាងណា ហើយ​មួយវិញទៀត គោ​នៅ​ក្នុងស្រុក​វា​មាន​ទីផ្សារ​ស្រួល​លក់​ពិសេស​នៅ​ក្នុង​ខេត្ត ដែល​គោមួយ​ក្បាលមាន​តំលៃ​រហូត​៥០០​ដុល្លារ​ផង​ដែរ ។

គួរ​លឹ​កថា ៖ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ខេត្ត បាន​សិក្សាការ​ចិ​ញ្ចឹ​ក​គោ​ពូជ​នេះ​ម្តង​រួច​មក​ហើយ តែ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​នៅឡើយ បច្ចុប្បន្ន​មាន​តែ​ប្រជាពលរដ្ឋ​ចិញ្ចឹម​គោ​ជា​លក្ខណៈ​គ្រួសារ​លែង​ពាស​វាល​ពាស​កាល ខ្វះ​ការ​ថែរក្សា ខ្លះ​ចូល​មក​ក្នុង​ក្រុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ។

មានការ​បញ្ចា​ក់​ពី​មន្ត្រី​ជំនាញ​ថា ការ​នាំ​យក​បច្ចេកទេស​ទំនើប​មក​បង្កើត​ឲ្យ​មាន​កសិដ្ឋាន​ចិញ្ចឹម​គោមួយ​ទទួល​បាន​ជោគជ័យ​វា​ជា​ចំណែក​មួយ​ជួយ​ជំរុញ​ផ្នែក​សេដ្ឋកិច្ចជាតិ​ឲ្យ​រីក​ចំរើន ហើយ​បច្ចុប្បន្ន នៅ​ខេត្តស្ទឹងត្រែង​មាន​កសិករ​ប្រមាណ​ជាង​១០​គ្រួសារ​ចិញ្ចឹម​គោ​ជា​លក្ខណៈ​បែប​សាមញ្ញ​មិន​ទាន់​មាន​បច្ចេក​ត្រឹមត្រូវ​នៅឡើយ​ទេ ក្នុង​នោះ​មាននៅ​ក្រុង​ស្ទឹង​ត្រែង និង​ស្រុក​សេ​សាន ៕

The post មន្ទីរ​កសិកម្ម ៖ ខេត្តស្ទឹងត្រែង​រៀបចំ​ឲ្យ​មានការ​ចិញ្ចឹម​គោ​ពូជ​… appeared first on Koh Santepheap Daily.

ឱ្យរាង​…! ទៅលួចទាំងអស់គ្នាបានចំណែក​តិច ​ហើយប៉េអឹមចាប់​​​ទៀ​ត​

$
0
0

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១០ កញ្ញា គឺ​ក្រោយ​៣​ថ្ងៃ​ដែល​ក្រុម​នេះ បាន​ធ្វើ​សកម្មភាព​ចូល​ផ្ទះ​​អាជីវករ​ម្នាក់ នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង លួច​យក​គ្រឿងអលង្ការ និង​ទ្រព្យ​​សម្បត្តិ​អស់​ជា​ច្រើន​ទៀត​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយការណ៍​ថា ជនសង្ស័យ​រូប​នេះ ឈ្មោះ​គៀត ច​ន ភេទប្រុស​អាយុ​៣៧​ឆ្នាំ ជា​កម្មករ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ។ ​ជន​នេះ រួម​ជាមួយ​បក្សពួក​២​នាក់​ទៀត បាន​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ស្នាក់​នៅ​របស់​អាជីវករ​ម្នាក់​ឈ្មោះ​ល័​ក្ខ លី​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ចំណុច​ខាងលើ ​ចូល​លួច​គ្រឿងអលង្ការ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត កាលពី​វេលា​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​០៧​កញ្ញា លុះ​នៅ​រសៀល​ថ្ងៃ​ទី​១០​កញ្ញា ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ ខណ​:​គួកន​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន ។

បើ​តាម​បណ្ដឹង​ជន​រង​គ្រោះ​ឈ្មោះ​ល័​ក្ខ លី​ណា បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​ដែល​ក្រុម​ជន​សង្ស័យ​បាន​គាស់​ទម្លុះទម្លាយ​ចូល​លួច​យក​ទៅ​នោះ​រួម​មាន ១-​ខ្សែ​.​ក​មាស​១​ខ្សែ និង​បន្តោង​ទម្ងន់​២​ដំឡឹង (​តម្លៃ​៣,៦០០​ដុល្លារ​) ២-​ចិញ្ចៀនពេជ្រ​១​វង់ (​តម្លៃ​៣,៨០០​ដុល្លារ​) និង​៣-​ទូរស័ព្ទ​ស៊េរី​ទំនើប​២​គ្រឿង ។ ជន​រង​គ្រោះ​បាន​និយាយ​ថា ក្រុម​ចោរ​បាន​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់ ខណ​:​ក្រុម​គ្រួសារ​ខ្លួន​កំពុង​ដេក​លក់ លុះ​ព្រឹក​ឡើង​ទើប​​ដឹង ហើយ​ក៏​រាយ​ការ​ណ៏​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​។

បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​គៀត ច​ន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​រួម​ជាមួយ​បក្សពួក​២​នាក់​ទៀត ចូល​លួច​ទ្រព្យសម្បតិ្ត​ជន​រង​គ្រោះ​ខាងលើ​នេះ​មែន​។ បក្សពួក​២​នាក់​ទៀត​នោះ ម្នាក់​ឈ្មោះ​ស ឡូត អាយុ​២៩​ឆ្នាំ ជា​អ្នក​ហៅ​ម៉ូយ​តាក់ស៊ី និង​ម្នាក់​ទៀត ឈ្មោះ​អូន អាយុ​ប្រហែល​៤០​ឆ្នាំ ជា​កម្មករ​មិនដឹង​គេចខ្លួន​ទៅ​ណា​ទេ ។ ជន​នេះនិយាយ​ថា ក្រោយ​ពី​លួច​បាន ខ្លួន​បាន​ចំណែក​តិចតួច​បំផុត គឺ​បាន​ទូរស័ព្ទ​អាយ​ហ្វូ​ន​១​គ្រឿង និង​ខ្សែ​.​ក​មាស​ប្រវែង​១​តឹក លក់​បាន​តម្លៃ​៤,០០០​បាត ក្រៅពី​នេះ នៅ​លើ​ឈ្មោះ​ឡូត និង​ឈ្មោះ​អូន​ទាំងអស់ ។

លោក​មុ​យ សា​លិ​ត មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ស្រុក​កំ​រៀង បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​៣​ថ្ងៃ ទើប​កំណត់​បាន​នូវ​មុខសញ្ញា និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ម្នាក់ ។ រីឯ​២​នាក់​ទៀត​បាន​គេចខ្លួន​។

The post ឱ្យរាង​…! ទៅលួចទាំងអស់គ្នាបានចំណែក​តិច ​ហើយប៉េអឹមចាប់​​​ទៀ​ត​ appeared first on Koh Santepheap Daily.

តារា​ស្រី ទូច ស្រី​លក្ខណ៍ ប៊ិះ​ត្រូវ​​ព្រួត​វាយ​ទាំង​​កណ្តាលអធ្រាត្រ

$
0
0

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ និងជា​តារាចម្រៀង ទូច ស្រី​លក្ខណ៍ បន្ទាប់​ចេញពី​កម្ម​វី​ធី​ខួបកំណើត​ខ្លួនឯង​វិញ បាន​​បើករថយន្ត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ​ពេញទំហឹង​ បណ្តាល​អ្នកជិះម៉ូតូ​​ខ្ទាត​ចេញ​រង​របួស​រលាត់​ដៃជើង​ រីឯ​ម៉ូតូ​អូស​ជាប់​ក្រោម​កង់​រថយន្ត​ជិត​​កន្លះ​គីឡូម៉ែត្រ បង្ក​​​​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​០១ ​និង​២០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ​តុលា នេះ ស្ថិតនៅ​នៅ​ទល់​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

​ប្រភព​​​ពី​កន្លែង​កើតហេតុ​​ឱ្យ​​ដឹង​ថា គេ​បានឃើញ​បុរស​រង​គ្រោះ​​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​ផ្លូវ​វ៉េ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ខណៈ​មក​ដល់ចំណុច​​កើតហេតុ ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​BMW​X5 ពណ៌​ប្រ​ផះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB​-3288 បើកបរ​ដោយ​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជាតារា​​ទូច ស្រី​លក្ខណ៍ ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បួង​ចង្កូត​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​វ៉េ​ង​ស្រេង ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​និង​ម៉ូតូ​ដែល​ជិះ​ដោយ​បុរស​ម្នាក់​ចំ​ពីក្រោយ​ពេញទំហឹង​ បណ្តាលឱ្យ​​អ្នក​ជិះ​ម៉ូតូ​ខ្ទាត​ចេញពី​រថយន្តរង​របួសរ​លាត់ដៃរ​លាត់​ជើង​តិចតួច ។ ដោយឡែក​ រថយន្ត​បង្ក​វិញ​​មិន​បាន​ឈប់​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​បាន​បើក​រត់​ចេញពី​កន្លែង​កើតហេតុ អូស​ម៉ូតូ​ចូល​ក្រោម​រថយន្ត​ជិត​កន្លះ​គីឡូម៉ែត្រ​ ទើប​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ ដេញ​ឃាត់​ទាំង​រថយន្ត​និងអ្នក​បើក​បាន ។

​បើតាម​ពលរដ្ឋ​ដែល​ដេញ​តាម​រថយន្ត​​ឱ្យ​​ដឹង​ថា នៅ​ពេល​ដែល​ឃាត់​រថយន្ត​បាន​ហើយ ពួក​គាត់​មាន​កំហឹង​យ៉ាង​ខ្លាំង បម្រុង​នឹង​វាយ​អ្នកបើកបរ ​ដែល​បើក​បុក​គេ​បើក​រត់​បែប​នេះ​​ណាស់ សំណាងល្អ​ពេល​ដែល​ឃាត់​រថយន្ត​បង្ក​ បាន​បែរជា​អ្នកបើកបរ​​ជា​ស្ត្រី​ហើយ​​ជា​តារា​សម្តែង​ទៀត ទើប​ពួក​គាត់​ទប់​អារម្មណ៍​បាន​វិញ ។ ដោយសារ​តែ​ស្ត្រី​ជា​តារា​សម្តែង​រូប​នោះ ​បាន​ចេញពី​រថយន្ត​មក​សំពះសុំទោស​ និង​ប្រាប់​ថា ​គាត់​មិន​មាន​ចេតនា​បើករថយន្ត​បុក​គេ​ហើយ​រត់​ទេ ដោយសារ​តែ​គាត់​ស្លន់​ ទំរាំ​​តែ​រថយន្ត​អស់​ល្បឿន​ទើប​​ឈប់​បែប​នេះ ។

ដោយឡែក ​អ្នក​នាង​បាន​បន្ត​ទៀត​ថា រូប​នាង​មិន​មាន​បំណង​បើករថយន្ត​រត់គេច​ខ្លួន​ដូច​ពាក្យ​ដែល​បងប្អូន​ចោទប្រកាន់​នោះ​ទេ តែ​ដោយសារ​តែ​រូប​គាត់​ស្លន់​ពេក​ទើប​ជាន់​ហ្វ្រាំង​មិន​ទាន់​ហើយ​បើករថយន្ត​អូស​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​បែប​នេះ ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផង​ដែរ អ្នក​នាង ទូច ស្រី​លក្ខណ៍ ពេល​ដែល​​ឮ​ថា ប្រជាពលរដ្ឋ​ប៉ុនប៉ង​ប្រើ​អំពើ​ហិង្សា​លើ​រូប​គាត់ ​ក៏​​បា​ន​​សំណូមពរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មុន​នឹង​មានរឿង​អ្វី​កើតឡើង មិន​បាន​សួរនាំ​អោយ​បាន​ច្បាស់លាស់​នោះ​ទេ ងាក​ឡើង​អាង​វ៉ៃ អាង​ទាត់ នេះ​ជា​ទម្លាប់​មិនល្អ​នោះ​ទេ ។

The post តារា​ស្រី ទូច ស្រី​លក្ខណ៍ ប៊ិះ​ត្រូវ​​ព្រួត​វាយ​ទាំង​​កណ្តាលអធ្រាត្រ appeared first on Koh Santepheap Daily.

គេ​ជិះ​សុខ​ៗ​សោះ បែរជា​ចង់​មានរឿង

$
0
0

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​ពីរ​នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ជិះ​ដោយ​បុរស​ម្នាក់​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ពេញទំហឹង ហេតុការណ៍​នេះ​ដែរ​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ ជិត​នឹង​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្តី​ប្រពន្ធ​មួយគូ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ស្លាក​លេខ ភ្នំពេញ​១FB-៥៤៣៩ ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ព្រមទាំង​បើក​លឿន បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ដែល​ប្តី​ប្រពន្ធ​ពីរ​នាក់​បាន​ជិះ និង​បុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ រង​របួស​បាក់​ភ្លៅ​ខាងឆ្វេង​ធ្ងន់ ចំនែក​បុរស​ជា​ប្តី​រង​របួសរ​លាត់ដៃរ​លាត់ជើង រីឯ​ម៉ូតូ​រង​ការ​ខូចខាត​តិចតួច ។

ដោយឡែក​ជន​បង្ក​វិញ​បាន ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ចាក់​អង្រែ ដឹក​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគ​បាល​ចាក់​អង្រែ​ក្រោម ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ  ៕

The post គេ​ជិះ​សុខ​ៗ​សោះ បែរជា​ចង់​មានរឿង appeared first on Koh Santepheap Daily.


ក្មេង​ស្ទាវ​២​ក្រុម​ដេញ​វ៉ៃ​គ្នា​ប្រសាច​ពេញ ថែម​ទាំង​បើក​ម៉ូតូ​បំ​បុក​ប៉ូលិស​ទៀត

$
0
0

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្ទាវ​បី​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ក្រុម​ក្មេង​ស្ទាវ ទាំងនោះ​បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ឡើង​ប្រសាច​ពេញ​ផ្លូវ ពេល​ដែល​សមត្ថកិច្ច​ជិះ ម៉ូតូ​ដេញ​តាម​ឃាត់​ត្រូវ​ក្មេង​ស្ទាវ​នោះ​ជិះ​ម៉ូតូ​បុក​សមត្ថកិច្ច​ម្នាក់ បណ្តាល​ឲ្យ​ដួល​រង​របួស​ផង​ដែរ ហេតុការណ៍​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ ចំណុច​ស្តុ​ប​កៅ​ដាយ ផ្លូវ​ម៉ៅ​សេង​ទ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន ឃាត់ខ្លួន​បាន​នៅ​ផ្លូវ​មុន្នី​រ៉េ​ត សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ក្រុម​ក្មេង​ស្ទាវ​ដែល​សមត្ថកិច្ច​ឃាត់​បាន​មានឈ្មោះ ១.​លន លុ​ច ភេទ​ប្រុស ស្នាក់​នៅផ្ទះ​ជួល ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ២.​ទន់ សូលី មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​៣.​វ៉ា​នី ស៊ី​ណេ​ង ភេទ​ប្រុស មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ដកហូត​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១J-៦៩០៤ មួយ​គ្រឿង ព្រមទាំង​ខ្សែក្រវាត់​មួយ ជា​របស់​ក្មេង​ស្ទាវ​ទាំងនោះ ។

តាម​សម្តី​សមត្ថកិច្ច​ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា មុន​នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ក្រុម​ក្មេង​ស្ទាវ​ចំនួន​២​ក្រុម គ្នា​ជាង​១០​នាក់ មាន​ស្រី​មាន​ប្រុស ជិះ​ម៉ូតូ​៥​ទៅ​៦​គ្រឿង បាន​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា នៅ​ត្រង់​ចំណុច​ស្តុ​ប​កៅ​ដាយ ឃើញ​មាន​ក្មេង​ស្ទាវ​កាន់​ខ្សែក្រវាត់​គ្រប់​ដៃ កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន បាន​សហការ​គ្នា​ដេញ​តាម​ឃាត់ខ្លួន ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ដែល​ឃាត់ខ្លួន​បាន​ជិះ​ម៉ូតូ​បំ​បុក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ម្នាក់ បណ្តាល​ឲ្យ​ដួល​រង​របួស​ផង​ដែរ ។ បន្ទាប់​ពី​បុក​សមត្ថកិច្ច​ហើយ ពួកក្មេង​ស្ទាវ​ទាំងនោះ​បាន​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ឃាត់​បាន​ចំនួន​បី​នាក់ និង​ម៉ូតូ​មួយ​គ្រឿង យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ។

នៅ​ពេល​សមត្ថកិច្ច​សាកសួរ​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ និយាយ​កុហក​សមត្ថកិច្ច​ថា មាន​ភាគី​ម្ខាង​ទៀត​ជា​អ្នក​ដេញ​វាយ​ពួក​គេ​មុន តែ​ពេល​សមត្ថកិច្ច​ប្រជំ​នា​ញ​ក្នុង​ការ​សាកសួរ ក្រុម​ក្មេង​ស្ទាវ​ទាំង​បី​នាក់​នោះ​ទើប​សារភាព​ថា ពួក​គេ​គឺជា​អ្នក​ដេញ​វាយ​គេ​មុន​ទៅ​វិញ​ទេ ហើយ​ពួក​គេ​ទើប​ចេញ​មក​ពី​លេង​នៅ​កោះ​ពេជ្រ ព្រមទាំង​មាន​បក្ខពួក​៦​នាក់ ជិះ​ម៉ូតូ​ចំនួន​បី​គ្រឿង​ថែម​ទៀត​ផង ។ ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​ក្មេង​ស្ទាវ​ទាំង​បី​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត ៕

The post ក្មេង​ស្ទាវ​២​ក្រុម​ដេញ​វ៉ៃ​គ្នា​ប្រសាច​ពេញ ថែម​ទាំង​បើក​ម៉ូតូ​បំ​បុក​ប៉ូលិស​ទៀត appeared first on Koh Santepheap Daily.

យប់​ដេក​នៅផ្ទះ​សោះ​ស្រាប់តែ​បាត់​ខ្លួន​មិនដឹង​ទៅ​ណា​លុះ​ឃើញ​ភ្ញាក់​ព្រើត

$
0
0

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ គេ​ប្រទះ​ឃើញ​សព​បុរស​វ័យ​ចំណាស់​ម្នាក់​នៅ​ភូមិ​ថ្មី​ត្បូង ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​ចង​.​ក ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​ឈ្មោះ លន់ ឡុ​ញ អាយុ​៥២​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី​ខាង​ត្បួ​ង ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ។ មុន​ពេល​កើតហេតុ​បុរស​ខាងលើ​បាន​ដេក​នៅ​នឹង​ផ្ទះ​ក្រោយមក​បាន​បាត់​ខ្លួន​មិនដឹង​ដើរទៅ​ណា​លុះដល់​ម៉ោង​៤​និង​៤៥​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ ស្រាប់តែ​ឃើញ​សព​ចង​.​ក និង​ខ្សែ​នីឡុង​នៅ​នឹង​ដើម​ទឹកដោះគោ​ក្បែរ​ផ្ទះ ។ បើ​តាម​ការ​សាកសួរ​ពី​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ លន់ ឡុ​ញ មាន​ជម្ងឺ​ឈឺ​រ៉ាំរ៉ៃ​យូរ​មក​ហើយ​មើល​មិនជា​ដោយ​តូចចិត្ត​ក៏​សុខចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ​ភ្លាម​កម្លាំង​នគរបាល​ជំនាញ​​សហការ​ជា​កម្លាំង​ប៉ុស្តិ៍ អាជ្ញាធរ​ភូមិ​-​ឃុំ ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​បង្កើត​ក្រុមការ​ងារ​ដើម្បី​ត្រួតពិនិត្យ​សព ។ តាម​ការ​ពិនិត្យ​ឃើញ​ថា បុរស​រូប​នេះ​គឺ​ពិតជា​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ប្រាកដ​មែន​មិន​ពាក់​រឿង​ឃាតកម្ម​នោះ​ឡើយ ។ ក្រោយ​ពី​ក្រុមការងារ​ត្រួតពិនិត្យ​រួច​បាន​ប្រគល់​​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

The post យប់​ដេក​នៅផ្ទះ​សោះ​ស្រាប់តែ​បាត់​ខ្លួន​មិនដឹង​ទៅ​ណា​លុះ​ឃើញ​ភ្ញាក់​ព្រើត appeared first on Koh Santepheap Daily.

អតីត​តារាចម្រៀងសិចស៊ី អ៊ុំ គន្ធា ​អង្គុយ​លុត​ជង្គង់​​សំពះ

$
0
0

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា ដ៏​ក្រីក្រ​កម្សត់​កន្លង​មក​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ខណៈពេល​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​បង្ក្រាប​ទីតាំងល្បែង​ហ្គេ​ម​បាញ់​ត្រី​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ លើ​លូ​ទឹក​ស្អុយ​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។ ក្រៅពី​នាង អ៊ុំ គ​ន្ធា នៅ​មាន​មនុស្ស​២​នាក់​ទៀត ត្រូវ​បាន​ឃាត់ខ្លួន ។

ប្រតិបត្តិការ​បង្ក្រាប​ទូ​ហ្គេ​ម​នេះ​ដឹកនាំ​ដោយ​លោក ប្រា​ជ សីហា អភិបាលរង​ខណ្ឌ ឫស្សី កែវ និង​មានការ​ចូលរួម​សម្របសម្រួល​ដោយ​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី ។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ មនុស្ស​ចំនួន ៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ក្នុង​នោះ​មាន​ស្រី​២​នាក់​និង​ប្រុស​ម្នាក់ គិត​ទាំង​អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ​រួម​ជាមួយ​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង​ត្រូវ​បាន​ដកហូត ។ ម្ចាស់ផ្ទះ​បើក​​ហ្គេ​ម​ឈ្មោះ ទិន យូ​ឡុ​ង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ផ្ទះ​បើក​ហ្គេ​ម​នេះ​បាន​ដំណើរការ​ជា​យូរ​មក​ហើយ ដោយ​មាន​លួចលាក់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។ នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ប​ង្ហ្រា​ប គេ​ឃើញ​អតីត​តារាចម្រៀង​រូប​នោះ​គឺ​អ្នក​នាង អ៊ុំ គ​ន្ធា បាន​រត់​ចុះ​ទៅ​ពួន​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់ក្រោមដី ហើយ​ត្រូវ​បាន​កម្លាំង​កង​រាជ​អា​អាវុធហត្ថ​ចុះ​ទៅ​នាំ​ខ្លួន​រួម​ជាមួយ​មនុស្ស​២​នាក់​ទៀត ។ រឿង​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ ពេល​សមត្ថកិច្ច​នាំ​ចេញ​មក​ក្រៅ គេ​ឃើញ​នាង​អង្គុយ​លុតជង្គង់​សំពះ​ដ៏​គួរ​ឱ្យ​អាណិត​ក្រៃ​លែង មិន​គួរ​ធ្លាក់ខ្លួន​ទៅ​ប្រឡូក​ក្នុង​វង់ល្បែង​ហ្គេ​ម​បែប​នេះ​ទេ ។ ទោះបីជា​យ៉ាងណា គេ​មិនដឹង​ថា​អតីត​តារាចម្រៀង​រូប​នេះ នៅផ្ទះ​ហ្គេ​ម​នោះ​ធ្វើ​អ្វី​ឡើយ តែ​អ្នកខ្លះ​ថា​គាត់​ទៅ​លេង​ហ្គេ​ម ។ ទោះបី​បែប​នេះ​ក្តី តាម​គេហទំព័រ​ខ្លះ​បាន​ផ្សាយ​ថា នាង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។

ទាក់ទិន​នឹង​ករណី​នេះ​អាជ្ញាធរ​ខណ្ឌ​បាន​ប្រាប់​កោះសន្តិភាព​ថា អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា តាម​មើលទៅ​បាន​ក្លាយទៅជា​មនុស្ស​ដែល​មាន​សតិ​មិន​ប្រក្រតី​ទៅ​ហើយ និង​ហាក់​មាន​ស្មារតី​មិនល្អ​ឡើយ ឆាប់​ភ័យ តក់ស្លុត និង​ស្រែកយំ ដែល​សម​នឹង​អាណិត​មែន ។តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា អតីត​តារាចម្រៀង​ដែល​ធ្លាក់ខ្លួន​លំបាក​វេទនា​រូប​នោះ​បាន​ប្រាប់​ថា គាត់​បាន​មក​រក​ជួល​ផ្ទះ​ស្នាក់​នៅ​ក្បែរ​នោះ ពេល​សមត្ថកិច្ច​មក​ដល់​ក៏​ឃាត់ខ្លួន​តែ​ម្តង ដោយសារ​គាត់​ភ័យ​ក៏​រត់​ទៅ​ពួន​នឹង​គេ​ទៅ ។

អតីត​តារាចម្រៀង​រូប​នេះ​រួម​ទាំង​អ្នកលេង​ហ្គេ​ម​ចំនួន​២​នាក់​ទៀត​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​សាលា​ខណ្ឌឫស្សីកែវ ។ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​នាង អ៊ុំ គ​ន្ធា ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ណែនាំ​ឱ្យធ្វើ​កិច្ចសន្យា ព្រមទាំង​បាន​ជួយ​អប់រំ​និង​ដោះ​បាន​លែង​នាង​វិញ​ហើយ ៕

The post អតីត​តារាចម្រៀងសិចស៊ី អ៊ុំ គន្ធា ​អង្គុយ​លុត​ជង្គង់​​សំពះ appeared first on Koh Santepheap Daily.

ប្រធាន ACU ៖ លុយ​កង្វក់​ភាគច្រើន​មក​ពី​អំពើ​ឧក្រិដ្ឋកម្ម

$
0
0

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​បើក​សិក្ខាសាលា​លើក​ទី​៤ ប្រឆាំង​ការ​សម្អាត​លុយ​កង្វក់​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ទី​ដែល​លោក​ទេស​រដ្ឋមន្ត្រី ឱម យិ​ន​ទៀង ប្រធាន​អង្គភាព ACU បាន​ថ្លែង​ទៅ​កាន់​អ្នកចូលរួម​ដែល​មក​ពី​តំណាង​ធនាគារពិភពលោក មន្ត្រី​តុលា (​ចៅក្រម ព្រះរាជអាជ្ញា​) នគរបាល​ក្រសួងមហាផ្ទៃ និង​មន្ត្រី​តាម​ក្រសួង​មន្ទីរ​នានា​ចូលរួម​នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​រ៉ា​ល់ ក្នុង​ទីក្រុង​ភ្នំពេញ ថា «​លុយ​កង្វក់​បាន​មក​ពី​អំពើ​ឧក្រិដ្ឋ​រួម​មាន​ដូច​ជា ការ​ជួញដូរ​មនុស្ស គ្រឿង​ញៀន ការ​លក់​ព្រៃឈើ​» ជាដើម​។

សូម​បញ្ជាក់​ថា សិក្ខាសាលា​ប្រឆាំង​ការ​សម្អាត​លុយខ្មៅ​នេះ មាន​រយៈពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែតុលា​២០១៧​។

The post ប្រធាន ACU ៖ លុយ​កង្វក់​ភាគច្រើន​មក​ពី​អំពើ​ឧក្រិដ្ឋកម្ម appeared first on Koh Santepheap Daily.

សំរាម​គរ​នៅ​ជុំវិញ​ផ្សារ បង្ក​ជា​ក្លិនស្អុយ​ផល​ប៉ះពាល់​អាជីវករ និង​ភ្ញៀវ​ទេសចរ

$
0
0

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ គំនរ​សំរាម​ជា​ច្រើន ដែល​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី យក​ទៅ​ដាក់​បង្គរ​នៅ​ក្បែរ​ផ្សារ ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧ បាន​បញ្ចេញ​ក្លិនស្អុយ​ខ្លាំង ធ្វើ​ឱ្យ​ម្នាក់​ៗ​ទ្រាំ​លែង​បាន ក៏​ខឹងសម្បារ​នឹង​ម្ចាស់​ក្រុមហ៊ុន ដែល​អត់​ឃើញ​យក​រថយន្ត​ចូល​ទៅ​ដឹក​សម្រាម​យក​ទៅ​ចោល ។

អាជីវករ​លក់ដូរ​នៅ​ក្បែរ​គំនរ​សំរាម​បានឱ្យ​ដឹង​ថា អស់​រយ​:​ពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ ដែល​មេការ​ក្រម​ហ៊ុន​អនាម័យ​ខេត្ត​ប៉ៃលិន អត់​បាន​យក​រថយន្ត​ដឹក​សម្រាម​យក​ទៅ​ចាក់ចោល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ការ​ដកដង្ហើម​របស់​ពួក​គាត់ ដែល​លក់ដូរ​នៅ​ក្បែរ​នោះ ហើយ​ក៏​ជះក្លិន​ស្អុយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្សារ​ផង​ដែរ ។ ប្រភព​បន្ត​ទៀត​ថា ដោយសារ​តែ​មាន​បញ្ហា​ក្លិនស្អុយ​ខ្លាំង​ពេក លំបាក​ក្នុង​ការ​លក់ដូរ ធ្វើ​ឱ្យ​ពួក​គាត់​មួយ​ចំនួន​បិទ​តូប​លក់ដូរ​ជា​បណ្តោះអាសន្ន រហូត​ដល់​ក្រុមហ៊ុន​យក​រថយន្ត​ទៅ​ដឹក​សំរាម​ចាក់ចោល ទើប​បើក​តូប​លក់​បន្ត​ទៀត ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ធ្វើ​ឱ្យ​ពួក​គាត់​ឈឺក្បាល​វិលមុខ មិន​អាច​ទ្រាំ​លក់ដូរ​នៅ​ក្បែរ សម្រាម​ដែល​ស្អុយ​នេះ​បាន​ទេ ហើយ​ចំណែក​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ទិញ​ម្ហូបអាហារ ក៏​មិន​ចង់ទៅ​ក្បែរ​កន្លែង​នោះ​ដែរ ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ទិញ​ម្ហូបអាហារ និង​អ្នកបើកបរ​ម៉ូតូ​តាម​ផ្លូវ​ក្បែរ​កន្លែង​គំនរ​សំរាម នេះ​ធ្វើការ​រិះគន់​ទៅ​លើ​អ្នក​មៅ​ការ​សំរាម​ថា ពិតជា​ធ្វេសប្រហែស​ក្នុង​ការ​ដឹក​សម្រាម​យក​ទៅ​ចាក់ចោល ធ្វើ​ឱ្យ​ជះក្លិន​ស្អុយ​ស្ទើរ​ពេញ​ផ្សារ លំបាក​ក្នុង​ការ​ដកដង្ហើម ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម និង​បង្ក​ទៅ​ជា​ជំងឺ​រោគា​ផង​ដែរ ។ ពួក​គាត់​ម្នាក់​ៗ មិន​ចង់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ទេ ព្រោះ​ស្អុយ​ខ្លាំង​រហូត​ដល់ ទ្រាំ​លែង​បាន​តែ​ម្តង ។

លោក ណុ​ប សា​លុ​ច មន្ត្រី​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ការ​រាំងស្ទះ​ក្នុង​ការ​ដឹក​សំរាម​យក​ទៅ​ចាក់ចោល ពិតជា​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​អាជីវករ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ផ្សារ​សាមគ្គី ព្រមទាំង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ ។ ដូច្នេះ​សូម​ឱ្យ​ខាង​សារព័ត៌មាន ជួយ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​អនាម័យ​យកចិត្តទុកដាក់​ក្នុង​ការ​ប្រមូល​សំរាម​យក​ទៅ​បោះចោល​ឱ្យ​បាន​ទាន់​ពេលវេលា ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យ​ដឹង​ថា ពី​មុន​ក្រុមហ៊ុន​ដឹក​សំរាម​មួយ​នេះ យកចិត្តទុកដាក់​ក្នុង​ការ​ប្រមូល​សំរាម យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ បែរជា​ទុក​សំរាម​ចោល​បង្ក​ទៅ​ជា​ក្លិនស្អុយ ខាង​លោក​នឹង​ទាក់ទង​សួរនាំ ដើម្បី​ឱ្យ​យក​ទៅ​ចាក់ចោល​ជា​ប្រញាប់ កុំឱ្យ​បន្ត​ប៉ះពាល់​ដល់​ប្រជាប​ល​រដ្ឋ ។

ចំណែក​លោក សែ​ប សា​រ៉ា​ន់ ហៅ​ចិន ជា​មេការ​ក្រុមហ៊ុន​ដឹក​សំរាម​អនាម័យ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​តែងតែ​ដើរ​យក​សំរាម​ជាប់​ជា​និច្ច ប៉ុន្តែ​ដោយសារ​រថយន្ត​ដឹក​សំរាម​ខូច ទើប​ចូល​ទៅ​ដឹក​សំរាម​ក្នុង​ផ្សារ​អត់​ទាន់ ក៏​បណ្តាល​ឱ្យ​ស្អុយ​បែប​នេះ​តែ​ម្តង ។ លោក​បន្ត​ទៀត​ថា ប្រហែលជា​នៅ​យប់​បន្តិច បន្ទាប់​ពី​ខាង​លោក​ជួសជុល​រថយន្ត​រួចរាល់ នឹង​ចូល​ទៅ​ប្រមូល​សំរាម​ដែល​នៅ​សេសសល់​ទាំង​អស់នោះ​ភ្លាម​ៗ មិន​ឱ្យ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឡើយ ៕

The post សំរាម​គរ​នៅ​ជុំវិញ​ផ្សារ បង្ក​ជា​ក្លិនស្អុយ​ផល​ប៉ះពាល់​អាជីវករ និង​ភ្ញៀវ​ទេសចរ appeared first on Koh Santepheap Daily.

Viewing all 12829 articles
Browse latest View live