
ខេត្តបន្ទាយមានជ័យ ៖ ក្នុងឆ្នាំ២០១២នេះគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តបន្ទាយមានជ័យ កើតមានចំនួន២១៥ករណី ក្នុងនោះ ស្រុកម៉ាឡៃចំនួន១១ករណី, ស្រុកអូរជ្រៅ៩ករណី, ស្រុកមង្គលបូរី៣៥ករណី, ស្រុកព្រះនេត្រព្រះ១៨ករណី, ស្រុកភ្នំស្រុក១៥ករណី, ស្រុកថ្មពួក៥ករណី, ស្រុកស្វាយចេក៥ករណី, ក្រុងប៉ោយប៉ែត៤០ករណី និងទីក្រុងសេរីសោភ័ណ៧៨ករណី ។