
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេស្គាល់ថា ជាមេការគ្រប់គ្រងក្នុងហាងបារាំងមួយកន្លែងស្រវឹងស្រាជិះម៉ូតូដួលបោកក្បាលនឹងខឿនចិញ្ចើមផ្លូវបែកមុខ បែកមាត់ កាលពីវេលាម៉ោង២និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ធ្នូ ២០១២ នៅមុខរោងកុនលុច្ស តាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៤៨ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។