
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៧ ធ្នូ ២០១២ នៅសាលប្រជុំមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំពិធីប្រគល់ និងទទួលឧបករណ៍វេជ្ជសាស្ត្រ បរិក្ខារពេទ្យដល់មន្ទីរពេទ្យកាល់ម៉ែត តាមរយៈសមាគមសកម្មភាពជំនួយអាស៊ី (ACTION AIDE ASIE) ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោកស្រី Sylvie COCHIN ប្រធាន និងជាស្ថាបនិកសមាគម