
ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលមួយនៅក្នុងរោងចក្រកាត់ដេរវ៉ាន់កូអិុនដាសស្ទ្រៀល បន្ទាប់ពីលុយជាង២ម៉ឺនដុល្លារដែលតាមគេដឹងទុកសម្រាប់បើកថ្លៃបាយឱ្យកម្មករនោះត្រូវចោរលួចយកបាត់អស់គ្មានសល់ ហើយសូម្បីតែស្រមោលចោរបន្តិចក៏រកមិនឃើញឡើយ ។ ដោយឡែកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានព្យាយាមលាក់បាំងហេតុការណ៍នោះយ៉ាងស្ងាត់ស្ងៀមបំផុត គឺមានការភ្ញាក់ផ្អើលតែក្នុងរោងចក្រនោះប៉ុណ្ណោះ ។