
រាជធានីភ្នំពេញ ៖ ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈកម្មការសម្របសម្រួលផែនការអភិវឌ្ឍន៍គម្រោងនាំផ្លូវអាកាសដោយប្រព័ន្ធផ្កាយរណបដែលរៀបចំធ្វើនៅថ្ងៃទី១៨ ធ្នូ ២០១២ នៅសណ្ឋាគារភ្នំពេញ លោកសយ សុខាន់ អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងដាក់ឱ្យដំណើរការប្រព័ន្ធផ្លូវហោះហើរតាមផ្កាយរណបក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅចុងខែមិថុនា ឆ្នាំ