
រាជធានីភ្នំពេញ ៖ ទីបំផុតទៅនៅម៉ោងជាង៣រសៀលថ្ងៃទី១៨ ធ្នូ ២០១២នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស៊ិន វិសាល បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសកំបាំងមុខអតីតអគ្គស្នងការរងនគរបាលជាតិលោកងួន សឿ ដាក់ពន្ឋនាគារ២៨ឆ្នាំ និងផ្ទន្ទាទោសឈ្មោះស៊ុត សុភី ដាក់ពន្ឋនាគាររយៈពេល២២ឆ្នាំ បន្ទាប់ពីអ្នកទំាងពីរ ត្រូវបានតុលាការរកឃើញថាជាមេខ្លោងចាប់ជំរិតកូនប្រុសអតីតស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក សូរ ផន ។