
រាជធានីភ្នំពេញ ៖ រថយន្តម៉ុងតារ៉ូល ពណ៌ខ្មៅ ឆ្នូតទឹកប្រាក់ បើកទៅកៀរម៉ូតូវីវ៉ាជិះ២នាក់ប្តីប្របន្ធ បណ្តាលឱ្យដួលរលាត់ដៃជើងតិចតួច ហើយរថយន្តបានជ្រុលចង្កូតទៅបុកសួនច្បារចែកផ្លូវក្រឡាប់ប៉ះជើងទ្រមេឃទៅលើសួនច្បារ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១៨ ធ្នូ ២០១២ តាមបណ្តោយផ្លូវជាតិលេខ៦ មុខផ្សារទំនើបខេម ហ៊្វូដ ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។