
រាជធានីភ្នំពេញ ៖ ចាប់ពីឆ្នាំ២០១៣ ខាងមុខនេះ ប្រជាជននឹងលែងខ្វះអគ្គិសនីប្រើប្រាស់ទៀតហើយ ដោយមានបណ្តាញជាតិគ្រប់គ្រាន់។ នេះបើតាមប្រសាសន៍អះអាងរបស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ថ្លែងនៅក្នុងសន្និបាតបូកសរុបការងារសេវាកម្មអគ្គិសនីឆ្នាំ២០១២ កាលពីថ្ងៃទី១៨ ធ្នូ ២០១២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ុងឌីយ៉ាល់ រាជធានីភ្នំពេញ ។