ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុកថ្មគោលបានរាយការណ៍ថា កសិករវ័យ៥០ឆ្នាំម្នាក់ភ្លាត់ស្នៀតពេលពង្រាយខ្សែចរន្តអគ្គិសនី ដើម្បីឆក់សត្វកណ្ដុរស៊ីស្រូវក្នុងស្រែ បែរជាឆក់ខ្លួនឯងស្លាប់ កាលពីព្រលប់ថ្ងៃទី១៨ ធ្នូ នៅចំណុចអន្លង់តាអួ ក្នុងភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ។
↧