
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៤ធ្នូនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រាមានពិធីជួបជុំដ៏ធំមួយឈ្មោះថា «ជួបជុំគ្រួសារបាកាស» ក្រោមការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ប្រចាំប្រទេសកូរ៉េនិងប្រទេសកម្ពុជា ព្រមទាំងសមាគមកូរ៉េ ជាមួយនឹងតំណាងដេប៉ូចែកចាយទូទាំងប្រទេសជាសមាជិកសរុបចំនួន២០០នាក់ក្រោមបរិយាកាសអធិកអធមនិងសប្បាយរីករាយ។