
រាជធានីភ្នំពេញ ៖ ពីខេត្តបាត់ដំបងមានសេចក្តីរាយការណ៍មកថា មនុស្ស២នាក់ម្តាយនិងកូនស្រី បានដេកអោបគ្នា ស្លាប់ក្នុង អណ្តាតភ្លើងយ៉ាងអាណោចអធ័ម នៅក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ និងរោងកសិដ្ឋានភ្ញាស់កូនទាមួយកន្លែង កាលពីវេលា ម៉ោង ២រំលងអធា្រត្រ ឈានចូលថ្ងៃទី៣១ ធ្នូ ២០១២ នៅក្នុងភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោលជាមួយគ្នានេះ មនុស្ស៣នាក់ទៀត ជាសាច់ញាតិក្រុមគ្រួសារ បានរងរបួសរលាកខ្លួនច្រើនកន្លែង ។