
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជោកបានជិះម៉ូតូទៅបុកគម្របលូនៅលើខឿនចិញ្ចើមផ្លូវបណ្តាលឱ្យប៉ើងខ្ទាតចេញពីម៉ូូូតូដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៩ ធ្នូ នៅចំណុចមុខផ្ទះសំណាក់មហាលាភតាមផ្លូវលេខ២៧៣ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។