
ខេត្តស្ទឹងត្រែង ៖ តាមព័ត៌មានបានឱ្យដឹងថា មានរថយន្តកែច្នៃដឹកឈើប្រណីត១គ្រឿង ក្រឡាប់ធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យកម្មករម្នាក់ស្លាប់នៅនឹងកន្លែង និង៦នាក់ទៀតរបួសធ្ងន់ និងស្រាលចំណុចអូរស្វាយ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៧ តុលា ២០១២ ។