
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួស និងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗក្រោយពេលដែលរូបគេជិះម៉ូតូមួយគ្រឿងចេញពីផ្លូវលំមួយកន្លែងឡើងលើផ្លូវជាតិក្នុងបំណងទៅផ្ទះ ប៉ុន្តែគ្រាន់តែជិះឡើងដល់លើផ្លូវជាតិបន្តិចក៏ស្រាប់តែមានរថយន្តមួយគ្រឿងបើកទៅដល់បុកពេញទំហឹងលាន់សូរដូចរន្ទះ ។