
ខេត្តពោធិ៍សាត់ ៖ រថយន្តកាមរីស៊េរី៩៥ ពណ៌ខ្មៅ មួយគ្រឿង ខណៈកំពុងបើកបរស្រាប់តែឆេះហ៊ុយទ្រលោមដោយមិនដឹងមូលហេតុធ្វើឱ្យអ្នកជិះក្នុងរថយន្តស្លន់ស្លោហក់ចែកផ្លូវគ្នាព្រលឹងចុងសក់ ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង កាលពីថ្ងៃទី១០ មករា ២០១៣ វេលាម៉ោង១១និង២០នាទីព្រឹក ។