រាជធានីភ្នំពេញ ៖ យោងតាមគេហទំព័រប៉ូលិសជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ មករា ២០១៣ មានមនុស្សស្លាប់៧នាក់ និងរងរបួសធ្ងន់-ស្រាល ១៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍១២លើក កើតឡើងនៅទូទាំងប្រទេសកម្ពុជា។ ប្រភពដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យខូចខាតយានយន្តសរុប២០គ្រឿង ក្នុងនោះម៉ូតូ១៣គ្រឿង រថយន្តធុនតូច៦គ្រឿង និងយានផ្សេងៗ១គ្រឿង ។
↧