
ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ឈ្មោះ រេម អាយុ១៨ឆ្នាំ បានលេបថ្នាំពុកឆ្អឹងពី១៥ទៅ២០គ្រាប់ ប៉ងសម្លាប់ខ្លួន បន្ទាប់ពីមានទំនាស់ពាក្យសម្តីតិចតួចជាមួយប្តីក្នុងគ្រួសារមួយនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅថ្ងៃទី១៧ មករា ២០១៣ វេលាម៉ោង៩និង១០ព្រឹក ។ ប្រភពព័ត៌មានបន្ថែមថា ស្ត្រីរងគ្រោះគិតខ្លីបន្ទាប់ពីប្តីរបស់នាងឈ្មោះរតនា អាយុ២០ឆ្នាំ ស្តីបន្ទោសពីរឿងឱ្យលុយបងថ្លៃប្រុសខ្ចីលុយ២៥.០០០រៀល កាលពីព្រឹកថ្ងៃទី១៦ មករា