
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០១២ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរប្រមាណ៨៨លាននាក់ ក្នុងអត្រាកំណើនជាង១០% បើប្រៀបធៀបនឹងឆ្នាំ២០១១ ។ តួលេខនេះត្រូវបានរំលេចឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរអាស៊ានលើកទី១៦ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរអាស៊ានចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េលើកទី១២ កិច្ចប្រជុំអាស៊ាន-ឥណ្ឌាលើកទី៤ កាលពីថ្ងៃទី១៨ដល់២៤ មករា ២០១៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។