
ខេត្តកណ្តាល ៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម ខណៈពួកគេកំពុងជិះម៉ូតូឌុបគ្នា៣នាក់ត្រូវរថយន្តម៉ាកសាំងយ៉ុងមួយគ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា បុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ មករា ២០១៣ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។