
ក្រុងប៉ោយប៉ែត ៖ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់បានស្លាប់គួរឱ្យអាណោចអាធ័មជាទីបំផុតក្នុងមន្ទីរពេទ្យមួយលើទឹកដីថៃនៃខេត្តស្រះកែវ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៨ មករា ២០១៣ ក្រោយពីត្រូវឆ្នាំងខជើងមាន់កំពុងក្តៅគគុកកំពប់លើ ខណៈគេស្ទាក់វាយឪពុកព្រោះជម្លោះរឿងលេងអុកជុំគ្នានាពេលកន្លងមក ហើយធ្លាក់ពីលើម៉ូតូ។