
ខេត្តកំពង់ចាម ៖ បុរសពោះម៉ាយកូន១ម្នាក់ឈ្មោះជឹម សុភាព ហៅពែក អាយុ៣០ឆ្នាំ រស់នៅភូមិចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំពងជ័យ ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ មករា ២០១៣ ក្រោមបទចោទប្រកាន់បានចាប់ក្មេងស្រីអាយុ១២ឆ្នាំ រស់នៅភូមិឃុំស្រុកជាមួយគ្នា រំលោភសេពសន្ថវៈរហូតបានសម្រេចនៅនឹងលើផ្ទះរបស់ក្មេងស្រីរងគ្រោះ ។